បម្រែបម្រួលប្រជាសាស្ត្រ និងការអភិវឌ្ឍ, ផាកពិន័យការបង្ហុយផ្សែងបារី

ព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅវិមានសន្តិភាព ដែលពិនិត្យលើ សេច​ក្តីព្រាងគោលនយោបាយជាតិប្រជាជន ឆ្នាំ ២០១៦-២០៣០ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីវិធានការហាមការ​ជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំ​អំពីការតម្លើងតួនាទីនៅថ្នាក់ក្រោមជាតិ ដូចជា អភិបាលខេត្ត/ក្រុង/ស្រុក ដោយតម្រូវឲ្យជ្រើសរើសមន្រ្តី នៅនឹង​មូល​ដ្ឋាន​នោះតែម្តង ដោយមិនយកមន្រ្តីពីថ្នាក់ជាតិទៅយកមុខតំណែងទាំងនោះ ដើម្បីធ្វើអោយមានប្រ​សិទ្ធិភាព​ការ​ងារ​។ គោលនយោបាយជាតិប្រជាជន ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នា​រវាងបម្រែ​បម្រួល​ប្រជាសាស្រ្ត និងការ ធ្វើផែនការអភិវឌ្ឍន៍ មានវិស័យអាទិភាពបួន គឺការអភិវឌ្ឍ ​និងពង្រីកហេដ្ឋា​រចនាសម្ព័ន្ធ​រូប​វ័ន្ត, ការគ្រប់គ្រងទេសន្តរ​ប្រវេសន៍ និងនគរូបនីយកម្ម, ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងការវិនិ​យោគ​លើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។ អនុក្រឹត្យ ស្តីពីវិធានការហាមការ​ជក់ ឬបង្ហុយផ្សែងផលិត​ផល​ថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ មានរៀបរាប់ពីការផាកពិន័យជាទឹកប្រាក់ចំនួន ២ ម៉ឺនរៀលចំពោះអ្នក​ប្រព្រឹត្តល្មើស និង ៥ ម៉ឺន​រៀល​ចំពោះម្ចាស់ហាងដែលមិនបានដាក់ស្លាកហាមជក់បារី។ សម្តេចតេជោ នៅបានក្រើនរំ​លឹក​​ដល់​ក្រសួងសា​ធារ​ណ​ការ និងដឹកជញ្ជូនឲ្យបង្កើនល្បឿន និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើ និងផ្ទេរប័ណ្ណ​សម្គាល់​យានយន្ត…