អភិរក្សព្រៃ និងបង្ក្រាបបទល្មើសព្រៃឈើ នៅត្បូងឃ្មុំ, កំណត់នីតិវិធី និងតម្លៃប័ណ្ណសម្គាល់ និងបើកបរយានយន្ត

ថ្ងៃ ១៥ មករា ២០១៦ បន្ថែមលើរបៀបវារៈដែលបានគ្រោងទុក នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច (១) ប្រគល់ភារ​កិច្ច​​ជូន​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន និងអាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ ចុះពិនិត្យតំបន់ព្រៃមួយកន្លែងនៅជាប់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដើម្បីដាក់ជាតំបន់ព្រៃអភិរក្ស (២) ប្រ​គល់​ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី រៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មាធិការចម្រុះមួយ ដែលរួមមានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ព្រៃ​​ឈើ អាជ្ញាធរខេត្តពាក់ព័ន្ធ និងស្ថាប័នរដ្ឋចាំបាច់មួយចំនួនទៀត ដឹកនាំដោយឯកឧត្តម នាយឧត្តម​សេ​នីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើ​ការ​បង្ក្រាបឲ្យខានតែបាន នូវបទល្មើសនាំចេញឈើ តាមច្រកមួយចំនួននៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម ពិ​សេស​ខេត្តត្បូងឃ្មុំ និងប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯក​ឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកំណត់ឲ្យបានឆាប់រហ័សនូវតម្លៃ និងនិតី​វិធី​នៃការធ្វើប័ណ្ណសំគាល់យានយន្ត ការត្រួតពិនិត្យ…