Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ ព្រថេះរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! ថ្នាក់ដឹកនាំ និងក្មួយៗ នៃកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា” ដែលបានរៀបចំយ៉ាងឱឡារិកនាពេលនេះ។ វត្តមានក្នុងឱកាសដ៏ថៃ្លថ្លានេះ គឺជាមូល ដ្ឋានដ៏មានតម្លៃ សម្រាប់ជំរុញលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែមានឆន្ទៈ, មោទនភាពចំពោះខ្លួនឯង និងចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលកាយរឹទ្ធិជាតិកម្ពុជាខិតខំសម្រេចបាន ក្នុងរយៈពេលកន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោកស្រី មកពីអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងអង្គការសមាគមជាតិកាយរឹទ្ធិ នៃបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប, ប្រជាជនក្នុងសហគមន៍,…
ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ក្នុងទំនាក់ទំនងកម្ពុជាជាមួយនឹងបង់ក្លាដេស។ កាលពី ១៦ ឆ្នាំមុន គឺនៅឆ្នាំ ២០០១ លោកជំទាវបានមកទស្សនកិច្ចលើកទី ១ ថ្ងៃនេះ ជាទស្សនកិច្ចលើកទី ២ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ កាលឆ្នាំ ២០១៤ ខ្ញុំមានឱកាសទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស ជាជោគជ័យមួយទៀតនៃចំណងទាក់ទងរវាងប្រទេសទាំង ២។ ថ្ងៃនេះ ដូច ដែលអស់លោកអ្នកបានឃើញហើយថា ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដែលចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏បានឯកភាពគ្នាជ្រើសរើសផ្លូវនៅឯទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិរបស់បង់ក្លាដេស ដែលនេះជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំង ២។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន…
ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping), អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ឯកឧត្តម, លោកជំទាវ, សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ឯកឧត្តម, លោកជំទាវ, តំណាងគណបក្សនយោបាយ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង កិច្ចប្រជុំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន សន្ទនាជាមួយគណបក្សនយោបាយនៅលើពិភពលោក ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ស្អាត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូ។ ប្រធានបទសម្រាប់កិច្ចពិភាក្សាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ យើងទាំងអស់គ្នាបានឃើញកាន់តែច្បាស់នូវការប្រែប្រួលយ៉ាងខ្លាំង នូវនិម្មាបនកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេស គឺការប្រែប្រួលភូមិសាស្រ្តនយោបាយ ពីឯកប៉ូល មកកាន់ពហុប៉ូល និងការលេចឡើងនៃមហាអំណាចសេដ្ឋកិច្ចថ្មី ជាអាទិ៍ ប្រទេសចិន។ ជាមួយនឹងការអភិវឌ្ឍឈានទៅមុខជាលំដាប់ ពិភពលោកក៏កំពុងតែប្រឈមនឹងការកើនឡើងនៃវិសមភាពសង្គម ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនេះ យើងក៏បានសង្កេតឃើញនូវការកើនឡើងនៃអំពីហឹង្សា អំពើភេរវកម្ម និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចខ្លះ ដែលបង្កជាជម្លោះផ្ទៃក្នុង…