Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បន្តការងារជួបកម្មករ/ការិនីមិនតិចជាង ១០ ឆ្នាំ … ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលព្រឹកនេះ ហើយក៏បន្តអោយមានការឈប់សម្រាកនៅពេលល្ងាច ដែលមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ អាទិត្យមុននេះ គឺក្មួយៗជាកម្មករ/ការិនីរបស់យើង ពិតជាមានដឹងហើយថា ពូបានធ្វើដំណើរទៅអូស្រ្តាលី ដែលឱកាសនៃការជួបគ្នាកាលពីអាទិត្យមុន មិនមានទេ។ ប៉ុន្តែអាទិត្យនេះ គឺយើងមាន ហើយអាទិត្យក្រោយ យើងក៏មានបន្តទៀត។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងនឹងធ្វើកិច្ចការងារនេះ មិនមែនគ្រាន់តែមួយថ្ងៃ មួយខែ ឬពីរខែទេ ក៏ប៉ុន្តែយើងនឹងធ្វើការងារនេះក្នុងរយៈពេល ១០ ឆ្នាំបន្តទៀត …។ ការប្រែប្រួលអាកាសធាតុ/នៅថ្ងៃចូលឆ្នាំខ្មែរ មិនជាក្ដៅពេកទេ សុំអភ័យទោសផងដែរ ចំពោះក្មួយៗជាកម្មករ/ការិនី ដែលមិនទាន់បានជួប ច្បាស់ជាទន្ទឹងរង់ចាំ ប៉ុន្តែពេលវេលាសម្រាប់ពូ ពិតជាខើចពេកហើយ គឺបើយោងតាមការបរិច្ឆេទ។ ម្សិលមិញនេះ ត្រូវទៅខេត្តព្រះវិហារឯណោះ ក៏ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ជាបាតុភូតធម្មជាតិដែលបានកើតឡើង។ ប្រហែលនេះ ជាបាតុភូតដែលស្ដេចនាគ និងកូននាគជួបគ្នា ដែលធ្វើអោយប្រទេសរបស់យើងមានភ្លៀងធ្លាក់។ សូម្បីតែយប់មិញនេះ ទីន្លែងនេះក៏មានភ្លៀងធ្លាក់ដែរ។ អញ្ចឹងការពិត…
ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការគាំទ្រស្វាគមន៍ បង្ហាញអំពីការគាំទ្រជាតិសាសន៍ខ្លួនឯង ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លំាងណាស់ ដែលបានជួបប្រាស្រ័យជាមួយបងប្អូន ដែលរស់នៅក្នុងអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ហើយខ្ញុំពិតជាមានការរីករាយ ព្រមទំាងគោរពទៅដល់ប្អូនទំាងអស់ ដែលធ្វើដំណើរមកពីទីឆ្ងាយ តំាងពីណូវ៉ែលហ្សេឡង់ មិនត្រឹមតែណូវ៉ែលហ្សេឡង់ទេ សូម្បីតែអូស្ត្រាលីខ្លួនឯង ក៏មានរដ្ឋខុសៗគ្នាដែលមកពីទីឆ្ងាយ ក្នុងកម្មវិធីនេះ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ហើយក្នុងនោះ មានខ្លួនខ្ញុំផ្ទាល់។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន ព្រោះថាដំណើររបស់ខ្ញុំមកកាន់ទីនេះ មិនមែនជាដំណើរឯកជននោះទេ ប៉ុន្តែជាដំណើរផ្លូវរដ្ឋ ដូច្នេះការដែលបងប្អូនស្វាគមន៍ខ្ញុំ គឺបង្ហាញអំពីការគាំទ្រ មិនមែនជាការប្រឆំាងជាតិសាសន៍របស់ខ្លួនទេ។ ការប្រឆំាងចំពោះ ហ៊ុន សែន គឺមានតម្លៃស្មើនឹងការប្រឆំាងជាតិសាសន៍របស់ខ្លួនឯង ព្រោះដំណើររបស់ ហ៊ុន សែន គឺមិនមែនដំណើរឯកជន ហើយក៏មិនមែនជាដំណើរទស្សនកិច្ចទេសចរណ៍នោះដែរ។ ត្រូវយល់ន័យកន្លែងនេះអោយច្បាស់។ បើសិនជាដំណើររបស់ខ្ញុំជាឯកជន ហើយចេញមកធ្វើការស្វាគមន៍ នោះគឺជាការស្វាគមន៍បែបឯកជន។ ប៉ុន្តែ ដំណើរផ្លូវរដ្ឋ នៅពេលដែលមានចេញស្វាគមន៍ គឺជាផ្តល់កិត្តិយសឲ្យជាតិឯណោះវិញទេ មិនមែនត្រឹមតែ ហ៊ុន សែន ទេ…
ទីតាំង និងភាពជាតំណាងនៃអូស្ត្រាលី ក្នុងពិភពលោក … ចង់ស្កាត់ជួប និងរៀបចំភោជនីយអាហារ ដូច្នេះបានជាយើងត្រូវមានការជួបគ្នានៅពេលនេះ គឺម៉ោង ៩ កន្លះយប់ទៅហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ បានដឹងថា បងប្អូនទាំងអស់បានទទួលទានអាហារ មិនខុសពីខ្ញុំទេ ឯខ្ញុំវិញទេបានតិចជាង ព្រោះថាខ្ញុំត្រូវនិយាយច្រើន។ ពិតមែនថា ត្រូវទទួលទានអាហារ ក៏ប៉ុន្តែងាកទៅខាងស្ដេចប្រ៊ុយណេបន្តិចទៅ ងាកទៅខាងប្រធានាធិបតីឥណ្ឌូនេស៊ីតិចទៅ ហើយងាកទៅសួរនាយករដ្ឋមន្ត្រីអូស្ត្រាលីបន្តិចទៅ។ ចង់ដឹងថា តើអឺរ៉ុប និងអាស៊ី នៅអូស្ត្រាលី ប៉ុន្មានភាគរយ? អញ្ចឹងគាត់បាត់តួលេខដែរ គាត់ហៅទីប្រឹក្សាគាត់មួយទៅសួរ។ សួរគាត់ទៀត អំពីភាពជាតំណាង ព្រោះបញ្ហានេះខ្ញុំយល់ថាប្រហែលជាបងប្អូន ដែលរស់នៅអូស្ត្រាលី អាចចាំបាន ឬក៏អាចយល់ ឬក៏មិនទាន់យល់ … អូស្ត្រាលីពាក់កណ្ដាលអឺរ៉ុប និងពាក់កណ្ដាលអាស៊ី ក្នុងភាពជាតំណាងនៅក្រុមប្រឹក្សាសន្តិសុខ គាត់ប្រកួតប្រជែងយកកៅអីនៅក្រុមប្រឹក្សាសន្តិសុខ គាត់អត់ប្រកួតជាមួយពួកអាស៊ីទេ គាត់ប្រកួតជាមួយពួកអឺរ៉ុប …។ បើសិនជាគាត់ចូលអាស៊ី-អឺរ៉ុប គាត់ចូលមិនមែនក្នុងនាមអឺរ៉ុបទេ គាត់ចូលក្នុងនាមអាស៊ី។ អញ្ចឹងគាត់នៅក្នុង Group អាស៊ី ដែលនឹងប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងខែតុលាខាងមុខនេះ។ ដល់ទៅប្រកួត World Cup, World…