Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] អរគុណលោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលបានធ្វើបទអន្តរាគមន៍ និងលើកជាសំណើ។ មុនចូលដល់ការបូកសរុបរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍បន្តិច។ វាគ្មិនទាំង ៣ ឧកញ៉ា គិត ម៉េង ទាំងលោក ប្រ៊េដតុន ស្ការ៉ូនី និង លោក វ៉ាន់ ស៊ូអៀង សុទ្ធតែបានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការឡើងវិញ ឲ្យទៀងទាត់ប្រចាំឆ្នាំ នូវ(វេទិកា)រាជរដ្ឋាភិបាល និងវិស័យឯកជន។ ខ្ញុំសុំទទួលយកនូវការពេញចិត្ត ជាមួយនឹងការរៀបចំបែបនេះ បើទោះបីជាក្រុមការងារ បានដោះស្រាយជាមួយគ្នាហើយក៏ដោយ។ ក៏ប៉ុន្តែ ការជួបជុំប្រចាំឆ្នាំនៅតែមានការចាំបាច់ ដូច្នេះ សុំឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម សុខ ចិន្តា ត្រូវធ្វើពិធីនេះ តាមទម្លាប់ធម្មតា។ យើងគួរត្រូវនៅខែ កុម្ភៈ ឬខែ មីនា ប៉ុន្តែ ខែ កុម្ភៈ គឺល្អជាង។ យើងត្រូវគិតថា ខែ កុម្ភៈ ក៏ត្រូវមានបុណ្យទានមួយចំនួន សម្រាប់អ្នកវិនិយោគិនរបស់យើង។ ខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងសំណូមពរនេះ។…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក ហ្គ្រែម បាកឃ្លី (Graeme Buckley) នាយកការិយាល័យ អង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ អង្គពិធីជាទីមេត្រី! ថ្ងៃនេះ មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំ (១៩១៩-២០១៩) របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ (១៩៦៩-២០១៩) នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ៖ «បង្កើនយុត្តិធម៌សង្គម – លើកកម្ពស់ការងារសមរម្យ» ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (Governing Body) រៀបចំពិធីដ៏មានអត្ថន័យនេះ និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីស្ថាប័នមួយនេះ ក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផែ្នកពិភពការងារ នៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ខាងការងារដែលបានកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យ សម្រាប់ស្ត្រី និងបុរស។ ដូចរបាយការណ៍ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុន្ទរកថារបស់លោក ហ្គ្រែម…
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេខាជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធានីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣ ឆ្នាំសិន។…