Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២ ១១៥ នាក់ ដែលបញ្ចប់ការសិក្សាពីឆ្នាំ ២០១៩-២០, (ឆ្នាំ)២០២០-២១, ២០២១-២២ ដូចដែលសាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្ដែងជូននូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលបានខិតខំឆ្លងកាត់នូវការលំបាកទាំងឡាយ ដើម្បីនាំមកនូវជោគជ័យ សម្រាប់ផ្តល់មូលដ្ឋានសម្រាប់ការសិក្សារបស់និស្សិតរបស់យើង …។ អម្បាញ់មិញ លោកស្រី (ទេព) កូលាប ដែលខ្ញុំហៅថាជាកូន បានលើកពីបញ្ហាព្រឹត្តិការណ៍កើតជាង ១០ ឆ្នាំមុន។ ខ្ញុំក៏គួរតែនិយាយអំពីរឿងនេះ(បន្តិច)។ បើមិនសង្គ្រោះ (ទេព) កូលាប ទេ សាកលវិទ្យាល័យនេះ វាដួលរលំទៅបាត់តាំងពីពេលនោះ។ វាមានរឿងអយុត្តិធម៌មួយកើតឡើង។ ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ ប៉ុន្តែ ឃើញនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តែងតែធ្វើបាតុកម្មគាំទ្រសាកលវិទ្យាធិការរបស់ខ្លួននៅឯសាលាឧទ្ធរណ៍។ ក្រោយមកទើបដឹងថា ប្តីរបស់ (ទេព) កូលាប ត្រូវបានចាប់ខ្លួន។ បន្ទាប់ទៅ (ទេព) កូលាប នេះទៀតសោតក៏ត្រូវចាប់ខ្លួនទៀត … បានខ្ញុំស្រែកជេរទៅស្នងការក្រុង…
សម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំ និងក្មួយៗសមាជិក/ជិកាកាយរឹទិ្ធជាតិកម្ពុជា! ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរ កាយរឹទិ្ធជាតិកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ នៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។ ខ្ញុំសូមស្វាគមន៍វត្តមានលោក/ស្រីតំណាងអង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក/ស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញចលនា កាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ។ ខ្ញុំសូមឧទ្ទិសសមិទ្ធផលនេះជូន សម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យ ដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេលកន្លងមក។ ខ្ញុំចាំបានថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ ខ្ញុំបានជួបពិភាក្សាជាមួយ លោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោក នៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។ ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់ រហូតរៀបចំបាននូវមហាន្និបាតលើកទី ១ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០០៦ និងបានដឹកនាំចលនានេះរហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្តិច។ យើងគួរតែបញ្ចៀសឱ្យបាននូវសង្គ្រាម…
ឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្សីរួបរួម និង ជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម, លោកជំទាវ ប្រធានគណៈប្រតិភូគណបក្សនយោបាយ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង មិត្តភក្តិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ នយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» នាពេលនេះ។ ឆ្លៀតឱកាសនេះ, ក្នុងនាមប្រជាជន និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវ ការអបអរសាទរយ៉ាងកក់ក្ដៅចំពោះគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធខួបលើកទី ២១ និង សូមប្រសិទ្ធពរឱ្យគណបក្សសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន។ ខ្ញុំក៏ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ។ ក្នុងស្ថានភាពដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន, គណបក្សនយោបាយ ទាំងអស់ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព, សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ។…