Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីការងារនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូល រួមក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMVT កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] កាលពីមុននេះ យើងនិយាយត្រឹមតែពាក្យថា CLMV ប៉ុន្តែឥឡូវនេះ យើងមិនអាចបោះបង់ចោលមិត្តថៃ ដែលនៅក្នុងក្របខណ្ឌ ACMECS ជាមួយគ្នាផង មហាអនុតំបន់ជាមួយគ្នាផង ភូមិសាស្រ្តជាប់ជាមួយគ្នាផង។ ឥឡូវហ្នឹងឡើងដល់ CLMTV មិនមែនបានសេចក្តីថាចូលក្រោយបានជា T នៅក្រោយទេ ព្រោះធម្មតាវៀតណាម V នៅក្រោយគេ កាលណាតែប្រជុំគឺវៀតណាមតែងតែអានសុន្ទរកថាក្រោយគេ ព្រោះអាហ្នឹងលំដាប់អក្សរយ៉ាងម៉េច។ ប៉ុន្តែ នៅក្នុងចំណោមហ្នឹង កម្ពុជា(ដើមគេ)។ ក្នុងអាស៊ាន ប្រ៊ុយណេ គាត់មានអាទិភាពអក្សរ B ដល់កម្ពុជាបន្តមក C ដូច្នេះ លំដាប់ទី ២ នៅក្នុងចំណោមអាស៊ាន។ [ចប់សេចក្តីអធិប្បាយ] ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីការងារ នៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម…
ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មាន! លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជម្រុញទំនាក់ទំនងមានស្រាប់ ពង្រឹងទំនុកចិត្ត ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដំបូង ខ្ញុំគួរតែបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខាអម្បាញ់មិញទៅលើសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះមានការចែងអំពី ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងបានប្រឹងប្រែងធ្វើការច្រើនហើយ ដើម្បីទទួលមរតកប្រវត្តិសាស្រ្ត ដែលដូនតានៃប្រទេសទាំងពីរបានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយ និងប្រកបដោយមិត្តភាព។ ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ រៀបចំសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ លើសមិទ្ធផលសម្រេចបាន ៨៦%, ដូរបង្គោលព្រំដែនចាស់/តូច យើងបានពិភាក្សាគ្នាយ៉ាងច្រើនទៅលើបញ្ហាមួយចំនួន នៅក្នុងនោះ ក៏សូមបញ្ជាក់ជូនអ្នកសារព័ត៌មានឱ្យបានជ្រាប ទាក់ទងជាមួយនឹងបញ្ហាព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើការរៀបចំឱ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ៨៦% រួចមកហើយ។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលមុននេះ ព្រំដែននៃប្រទេសទាំងពីរពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារយើងបានធ្វើកិច្ចការច្រើនហើយ យើងព្រមព្រៀងគ្នាឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរព្រៀងនូវសន្ធិសញ្ញា ដើម្បីទទួលយកនូវលទ្ធផល ៨៦%។ យើងក៏បានព្រមព្រៀងគ្នាផងដែរ អំពីការដូរបង្គោលព្រំដែន…
ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មានជាទីមេត្រី! ខ្ញុំ និងឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងថ្ងៃនេះ ដែលជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបច្ចុប្បន្ន។ ខ្ញុំមានសេចក្ដីរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនាពេលនេះ។ ទស្សនកិច្ចនេះ គឺជាតឹកតាងបង្ហាញពីមិត្តភាព សាមគ្គីភាព និងភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី។ ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនិងចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអបអរសាទរផងដែរ ទិវាបុណ្យជាតិឯករាជ្យលើកទី ៦២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ ៣១ ខែ សីហា ឆ្នាំ…