Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
… (និយាយរឿងបាល់) ថ្ងៃនេះ បានជួបជុំក្មួយៗសាជាថ្មីម្ដងទៀត ប៉ុន្តែអ្នកនិយាយមុខដដែល ឯចំពោះអ្នកស្ដាប់មុខខុសពីមិ្សលមិញ។ មិ្សលមិញចំនួនជាង ២ ម៉ឺន ៤ ពាន់នាក់ ថ្ងៃនេះចំនួន ២ ម៉ឺន ១ ពាន់នាក់ជាង … មានមន្រ្តីរាជការ ក៏ដូចជាក្រុមគ្រូពេទ្យ និងកងសន្ដិសុខចូលរួមដែរ។ ឯថ្ងៃនេះ ក្មួយៗមកពីកន្លែងផ្សេងៗគ្នា ក្នុងនោះមានស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាផ្អៀរ ក្រុងកំពង់ឆ្នាំង ហើយក៏មានក្រុមបើកបររថយន្ត ដើម្បីដឹកកម្មករ/ការិនីផងដែរ។ កាល ៣២ ឆ្នាំមុន ប្រវត្តិនៅតំបន់ខ្លាគ្រហឹម ខេត្តកំពង់ឆ្នាំង ខ្ញុំចង់សួរបន្ដិចថា មានក្មួយៗណានៅម្ដុំ ខ្លាគ្រហឹម? ពូនៅចាំប្រវត្តិនៅខ្លាគ្រហឹមកាលពីឆ្នាំ ១៩៨៦។ បើគិតមកដល់ឥឡូវ ៣២ ឆ្នាំ។ កាលពេលនោះ ពូធ្វើដំណើរតាមទឹក។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ ហើយកងទ័ពរបស់យើងបោះជំរុំនៅទីទួលមួយនៅវត្តខ្លាគ្រហឹមហ្នឹង។ បន្តទៅទៀត ទៅដល់ពាមឆ្កោក ទៅដល់ព្រៃគ្រីឯណោះ។ កាលហ្នឹង ពេលដែលមកពេលយប់។ ពួកអាពត ស្ទាក់បាញ់ស្លាប់កងទ័ពយើងប៉ុន្មាននាក់។ ខ្ញុំធ្វើដំណើរតាមកូនម៉ារីនតូច កាត់ទន្លេសាប។…
ដំបូង សុំសួរថា ក្មួយៗសុខសប្បាយទេ? ឥឡូវមិនថា យុវជន ឬយុវនារីទេ សុទ្ធតែចេះមើលបាល់ទាំងអស់ ប៉ុន្តែពូសូមសំណូមពរថា កុំឲ្យភ្នាល់តែប៉ុណ្ណោះ តែឲ្យចេះមើលបាល់ ដើម្បីយើងចលនាគាំទ្របាល់ទាត់របស់យើងតទៅទៀត។ ថ្ងៃនេះ ពូពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តកំពង់ឆ្នាំង។ គិតថា ក្មួយៗក៏ទន្ទឹងរង់ចាំពូ ឯពូក៏ទន្ទឹងរង់ចាំនូវថ្ងៃនេះ ដើម្បីមកជួបជុំក្មួយៗ ព្រោះថា កម្មវិធីត្រូវធ្វើនៅកំពង់ឆ្នាំងនេះ ពិតមែនតែយឺតបន្ដិច ក៏ប៉ុន្តែពូធ្លាប់និយាយហើយថា មកយឺតប្រសើរជាងមិនបានមក។ ពូត្រូវបានខិតខំរៀបចំកម្មវិធីនេះ ហើយថ្ងៃនេះ ក៏ចំថ្ងៃពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃមួយល្អសម្រាប់ការជួបជុំរបស់យើង ក៏ប៉ុន្តែក៏មានការជួបជុំនៅថ្ងៃស្អែក នៅទីកន្លែងដដែលនេះ ដោយសារតែជួបម្ដងមិនអស់ទេ។ នេះគ្រាន់តែ ៥ រោងចក្រ មានចំនួនទៅដល់ ២៤.៧២៥ នាក់ រួចស្រេចទៅហើយ។ ភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ មិនថាក្នុង និងក្រៅប្រទេស ពូពិតជាមានការអរគុណជាមួយនឹងភាពកក់ក្ដៅ ដែលក្មួយៗបានផ្ដល់ចំពោះពូអម្បាញ់មិញនេះ។ គ្រាន់តែដើរមិនដល់ ១០០ ម៉ែត្រផងនោះ យើងត្រូវចំណាយពេលប្រហែល ៤៥ នាទី ថតរូបជាមួយនឹងក្មួយៗមួយចំនួននៅទីនេះ។ កាយវិការរបស់ក្មួយៗ ដែលធ្វើចំពោះពូ មិនមែនគ្រាន់តែទំនាក់ទំនងរវាងមេដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែកាយវិការដែលក្មួយៗបានបង្ហាញចេញច្បាស់ថា…
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ួ គ្រី សម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ រីករាយដែលបានធ្វើពិធី២ជាមួយគ្នាតែម្ដង ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានរួមគ្នាជាមួយសម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិ ដើម្បីធ្វើពិធី ២ ជាមួយគ្នាតែម្ដង។ ទី១ គឺការបញ្ចុះខណ្ឌសីមា សម្រាប់ព្រះវិហារនិងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា ហើយទី២ ការស្រោចស្រពសុគន្ធវារីសម្រាប់សម្ដេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្ដេចព្រះមង្គល ទេព្វាចារ្យ វង្ស អនត្តា ខ្ញុំព្រះករុណាខ្ញុំ មិនសូវពូកែទេរឿងបាលីសំស្ក្រឹតនេះ។ ហើយអាចនៅមានកម្មវិធីទី ៣ ទៀត នោះប្រហែលជាខ្ញុំព្រះករុណាខ្ញុំ ជំពាក់ត្រូវប្រកាសដើម្បីកសាងបន្ថែមនូវសមិទ្ធផលនៅក្នុងទីអារាមនេះ។ ទម្លាប់ធ្វើបុណ្យធ្វើទានជ្រើសយកខ្នើតល្អជាងរនោច ជាការគាប់ជួនដំបូង ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនបន្តិច ទាក់ទិនជាមួយថាហេតុអ្វីបានជាជ្រើសរើសប្រញាប់ប្រញាល់ក្នុងការធ្វើពិធីបញ្ចុះសីមានៅក្នុងពេលនេះ។ កាលនៅវត្តបុទុមវត្តីនោះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសម្ដេចដែលជាព្រះចៅអធិកាវត្តនេះ ក្នុងពេលនោះគឺសម្ដចព្រះអភិសុគន្ធាធិបតីមិនបាននៅទេ ក៏បានផ្ដាំផ្ញើថា គួរតែធ្វើពិធីនេះនៅក្នុងឆ្នាំនេះតែម្ដង ប្រសិនបើពន្យារពេលបន្តិចទៀត គឺនឹងចូលព្រះវស្សាហើយ។ ម្យ៉ាងទៀតគឺក្នុងគោរមងារជាសម្ដេច ក៏មិនទាន់ស្រោចស្រពសុគន្ធវារីអោយបានត្រឹមត្រូវ គេហៅថាតាមរបៀបជាទម្លាប់ធ្លាប់ធ្វើនោះនៅឡើយ។…