ខ្លឹមសារសង្ខេប នៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ
[ចាប់ផ្តើមអត្ថាធិប្បាយ] ឯកឧត្តម លោកជំទាវ លោក លោកស្រី! ដំបូង អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការអរគុណចំពោះសុន្ទរកថាដ៏មានអត្ថន័យ និងខ្លឹមសាររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសទន្លេមេគង្គ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានលើកនូវចំណុចជាច្រើន ហើយនោះគឺជាធាតុចូលដ៏សំខាន់សម្រាប់គណៈកម្មការមេគង្គរបស់យើង។ មួយទៀត ក៏ខ្ញុំសូមបញ្ជាក់ដែរថា ឆ្នាំនេះ ហាក់ដូចជាការគាប់ជួនពេកហើយ ដែលក្នុងរង្វង់តែ ៣ ខែ ប៉ុណ្ណោះ យើងមានការជួបប្រជុំគ្នាទាក់ទងនឹងបញ្ហាទឹករហូតទៅដល់ ៣ ដង។ កាលពីខែ មករា ឆ្នាំ ២០១៨ នេះ យើងមានការប្រជុំឡានឆាង-មេគង្គ ដែលត្រូវបានធ្វើនៅទីក្រុងភ្នំពេញ។ អាទិត្យមុននេះ គឺនៅឯទីក្រុងហាណូយ មានការប្រជុំមហាអនុតំបន់មេគង្គ។ មិនដល់មួយអាទិត្យក្រោយផង គឺមានការប្រជុំគណៈកម្មការមេគង្គនៅទីនេះ។ វាដូចជាការគាប់ជួន និងណាត់គ្នាទុកជាមុន ប៉ុន្តែ វាក៏បានបង្ហាញអំពីសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទសនៅតាមដងទន្លេមេគង្គ។ វាពិតជាមានការគាប់ជួន ប៉ុន្តែវាពិតជាមានសារសំខាន់ ដែលយើងត្រូវផ្តល់អាទិភាពសម្រាប់សហប្រតិបត្តិការទៅក្នុងចំណុចនេះ។ ហើយប្រសិនបើគ្មានការប្រែប្រួលណាមួយទេ ឆ្នាំនេះ នឹងអាចមានការប្រជុំនៅក្នុងក្របខណ្ឌទន្លេមេគង្គសាជាថ្មីទៀត ដោយជប៉ុន និងមេគង្គម្តង។ ប៉ុន្តែ បញ្ហានោះនឹងពិភាក្សាក្រោយ។ ប៉ុន្តែ គ្រាន់តែ ៣ ខែ យើងមានប្រជុំទាក់ទងនឹងបញ្ហាមេគង្គនេះរហូតទៅដល់…