Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកឧកញ៉ា សុះ កាំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាម លោកជំទាវ អគ្គរដ្ឋទូត តំណាងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ OIC សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ! ជាដំបូង អនុញ្ញាតឲ្យខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបងប្អូន ថ្នាក់ដឹកនាំនៃសាសនិកគ្រប់ថ្នាក់ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចម្ងាយរាប់សិប រាប់រយគីឡូម៉ែត្រ មកកាន់ទីនេះ។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះវត្តមានរបស់បងប្អូនថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដែលធ្វើដំណើរ(មកពី) បើតាមខ្ញុំដឹងជាង ៣០ ប្រទេស ចូលរួមជាមួយយើង។ ស្វាគមន៍ចំពោះលោកជំទាវតំណាងឲ្យអគ្គលេខាធិ ការ OIC ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ។ ហើយស្វាគមន៍ចំពោះឯកឧត្តម អគ្គរាជទូត អគ្គរដ្ឋទូត និងលោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ។ ឆ្នាំនេះភរិយាមិនបានចូលរួម ឆ្នាំនេះ គឺជាឆ្នាំទី ៦ ដែលរាជរដ្ឋាភិបាលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការអញ្ជើញសាសនិកឥស្លាមកម្ពុជា ចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន។ បន្ទាប់ពីនេះ ខ្ញុំ ក៏ដូចជាសម្តេចក្រឡាហោម…
សប្បាយទេអ្នកទាំងអស់គ្នា? កែតម្រូវអ្នកអត្ថាធិប្បាយបន្ដិចថា អត់ផ្អាកពិសាសិនទេ។ សូមក្មួយៗទទួលទានតាមសម្រួលចុះ។ ទទួលទានផង និងស្ដាប់ផង។ តែពូក៏មិននិយាយច្រើនដែរ ដើម្បីទុកពេលវេលាឲ្យក្មួយៗ ឡើងរាំទៀត។ តែឥឡូវសន្យាជាមួយគ្នាទេ ពូនិយាយចប់ ពូចែកស្រោមសំបុត្រឲ្យស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ក្មួយៗទាំងអស់ឡើងរាំទៀត។ សន្យាថា រាំទាំងអស់គ្នាហើយ។ យើងធ្វើបាបអ្នកភ្លេងម្ដង។ ពូសូមអភ័យទោស ការពិតពូមកដល់(បានធ្វើឲ្យ)អាក់ខានសម្រាប់ក្មួយៗរាំ ពូបានមើលតាមទូរទស្សន៍ Fresh News បានផ្សាយបន្តផ្ទាល់តាំងពីម៉ោងជាង ៧ ឯណោះ។ ក្មួយៗរាំស្អាតណាស់។ ក៏ប៉ុន្តែ ពូប្រហែលជាមានការ(សុំ)អធ្យាស្រ័យសម្រាប់អ្នកភ្លេង អ្នកចម្រៀងមិនសូវជាអីទេ គេអាចផ្លាស់ប្ដូរគ្នាច្រៀងបាន ក៏ប៉ុន្តែអ្នកភ្លេង គឺជួបការលំបាកបន្ដិច។ យ៉ាងណាក៏ដោយ អ្នកភ្លេង និងអ្នកចម្រៀងថ្ងៃនេះ ត្រូវតែមានការទ្រាំទ្របន្ដិចសម្រាប់ការរាំលេងកម្សាន្តរបស់ក្មួយៗនៅទីនេះ។ ឆ្នាំទី ២ នៃការចុះតាមរោងចក្រថ្ងៃ ១ ឧសភា ថ្ងៃនេះ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលបានរៀបចំកម្មវិធីសំណេះសំណាល និងការជួបជុំបាយសាមគ្គី ក៏ដូចជារាំកម្សាន្តនៅក្នុងរោងចក្រ យីដា ដែលមានកម្មកររហូតទៅដល់ ៣៧០០ នាក់។ ឆ្នាំនេះ គឺជាឆ្នាំទី ២…
នៅព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី ២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតផងដែរ។ ថ្លែងសុន្ទរកថានៅក្នុងឱកាស នៃពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ដែលមានខ្លឹមសារថា៖ សម្ដេចពិតជារីករាយដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកានេះ ហើយសម្តេចកត់សម្គាល់ឃើញថាក្នុងរយៈពេលជិត ៦ ឆ្នាំនៃការអនុវត្តន៍កន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោកទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌…