Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការគាំទ្រស្វាគមន៍ បង្ហាញអំពីការគាំទ្រជាតិសាសន៍ខ្លួនឯង ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លំាងណាស់ ដែលបានជួបប្រាស្រ័យជាមួយបងប្អូន ដែលរស់នៅក្នុងអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ហើយខ្ញុំពិតជាមានការរីករាយ ព្រមទំាងគោរពទៅដល់ប្អូនទំាងអស់ ដែលធ្វើដំណើរមកពីទីឆ្ងាយ តំាងពីណូវ៉ែលហ្សេឡង់ មិនត្រឹមតែណូវ៉ែលហ្សេឡង់ទេ សូម្បីតែអូស្ត្រាលីខ្លួនឯង ក៏មានរដ្ឋខុសៗគ្នាដែលមកពីទីឆ្ងាយ ក្នុងកម្មវិធីនេះ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ហើយក្នុងនោះ មានខ្លួនខ្ញុំផ្ទាល់។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន ព្រោះថាដំណើររបស់ខ្ញុំមកកាន់ទីនេះ មិនមែនជាដំណើរឯកជននោះទេ ប៉ុន្តែជាដំណើរផ្លូវរដ្ឋ ដូច្នេះការដែលបងប្អូនស្វាគមន៍ខ្ញុំ គឺបង្ហាញអំពីការគាំទ្រ មិនមែនជាការប្រឆំាងជាតិសាសន៍របស់ខ្លួនទេ។ ការប្រឆំាងចំពោះ ហ៊ុន សែន គឺមានតម្លៃស្មើនឹងការប្រឆំាងជាតិសាសន៍របស់ខ្លួនឯង ព្រោះដំណើររបស់ ហ៊ុន សែន គឺមិនមែនដំណើរឯកជន ហើយក៏មិនមែនជាដំណើរទស្សនកិច្ចទេសចរណ៍នោះដែរ។ ត្រូវយល់ន័យកន្លែងនេះអោយច្បាស់។ បើសិនជាដំណើររបស់ខ្ញុំជាឯកជន ហើយចេញមកធ្វើការស្វាគមន៍ នោះគឺជាការស្វាគមន៍បែបឯកជន។ ប៉ុន្តែ ដំណើរផ្លូវរដ្ឋ នៅពេលដែលមានចេញស្វាគមន៍ គឺជាផ្តល់កិត្តិយសឲ្យជាតិឯណោះវិញទេ មិនមែនត្រឹមតែ ហ៊ុន សែន ទេ…
ទីតាំង និងភាពជាតំណាងនៃអូស្ត្រាលី ក្នុងពិភពលោក … ចង់ស្កាត់ជួប និងរៀបចំភោជនីយអាហារ ដូច្នេះបានជាយើងត្រូវមានការជួបគ្នានៅពេលនេះ គឺម៉ោង ៩ កន្លះយប់ទៅហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ បានដឹងថា បងប្អូនទាំងអស់បានទទួលទានអាហារ មិនខុសពីខ្ញុំទេ ឯខ្ញុំវិញទេបានតិចជាង ព្រោះថាខ្ញុំត្រូវនិយាយច្រើន។ ពិតមែនថា ត្រូវទទួលទានអាហារ ក៏ប៉ុន្តែងាកទៅខាងស្ដេចប្រ៊ុយណេបន្តិចទៅ ងាកទៅខាងប្រធានាធិបតីឥណ្ឌូនេស៊ីតិចទៅ ហើយងាកទៅសួរនាយករដ្ឋមន្ត្រីអូស្ត្រាលីបន្តិចទៅ។ ចង់ដឹងថា តើអឺរ៉ុប និងអាស៊ី នៅអូស្ត្រាលី ប៉ុន្មានភាគរយ? អញ្ចឹងគាត់បាត់តួលេខដែរ គាត់ហៅទីប្រឹក្សាគាត់មួយទៅសួរ។ សួរគាត់ទៀត អំពីភាពជាតំណាង ព្រោះបញ្ហានេះខ្ញុំយល់ថាប្រហែលជាបងប្អូន ដែលរស់នៅអូស្ត្រាលី អាចចាំបាន ឬក៏អាចយល់ ឬក៏មិនទាន់យល់ … អូស្ត្រាលីពាក់កណ្ដាលអឺរ៉ុប និងពាក់កណ្ដាលអាស៊ី ក្នុងភាពជាតំណាងនៅក្រុមប្រឹក្សាសន្តិសុខ គាត់ប្រកួតប្រជែងយកកៅអីនៅក្រុមប្រឹក្សាសន្តិសុខ គាត់អត់ប្រកួតជាមួយពួកអាស៊ីទេ គាត់ប្រកួតជាមួយពួកអឺរ៉ុប …។ បើសិនជាគាត់ចូលអាស៊ី-អឺរ៉ុប គាត់ចូលមិនមែនក្នុងនាមអឺរ៉ុបទេ គាត់ចូលក្នុងនាមអាស៊ី។ អញ្ចឹងគាត់នៅក្នុង Group អាស៊ី ដែលនឹងប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងខែតុលាខាងមុខនេះ។ ដល់ទៅប្រកួត World Cup, World…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ! អង្គសន្និសីទទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៨»ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម, កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍកម្ពុជា» នាពេលនេះ។ នេះជាលើកទី ១២ ហើយ ដែលខ្ញុំបានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំដ៏សំខាន់នេះ ហើយតែងបានផ្តល់នូវទស្សនៈផ្នែកគោលនយោបាយ ដើម្បីរួមចំណែកដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងកាសនេះ ខ្ញុំសូមសំដែងការកោតសរសើរជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ អេអិនហ្សិតរូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីពិនិត្យពីសមិទ្ធផល, បញ្ហាប្រឈមផ្សេងៗ និងវិធីសាស្ត្រ ដែលយើងឤចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិគ្នា អំពីអនាគតនៃប្រទេសកម្ពុជា ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិយើង។ ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង សម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាការពិត ចរន្តនៃការរីកចម្រើន នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម (Industrial Revolution) ដែលក្នុងនោះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ…