Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយព្រោះគេជាអ្នកចេញវាយកូនមុន។ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំ ដើម្បីការពារសម្តីរបស់លោកទេ? ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយ ដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេស គឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួសាររបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។ ជាក់ស្តែងថ្ងៃនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់អោយនិស្សិតយោធាបរទេស ដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ…
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាទីរាប់ឤន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាទីរាប់ឤន! រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយហើយក៏សូមថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញខ្ញុំ និងភរិយាចូលរួមក្នុងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ចំពោះសមិទ្ធផលដ៏អស្ចារ្យច្រើនឥតគណនា ដែលមហាមិត្តចិនសម្រេចបានជោគជ័យកន្លងមកក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ ១៩៤៩។ បច្ចុប្បន្ន ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងធំធេង និងឆាប់រហ័សលើគ្រប់វិស័យ ហើយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន។ កម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី…
សំណួរ ១៖ … ខ្ញុំបាទសុំការអនុញ្ញាត ជំរាបសួរសម្ដេចនូវសំណួរទី ១។ ឆ្នាំនេះ ជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន តើសម្ដេចមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនដូចម្ដេចខ្លះ ស្ដីពីសមិទ្ធផលត្រូវទទួលបាននៃការអភិវឌ្ឍរបស់ប្រទេសចិនរយៈពេល ៧០ ឆ្នាំកន្លងមក? តើមានវិស័យអ្វីខ្លះធ្វើឱ្យសម្ដេចមានការចាប់អារម្មណ៍ខ្លាំង? អរគុណជាមួយនឹងសំណួរនេះ ហើយដំបូង សម្រាប់យើងជាកម្ពុជា បើទោះបីថា យើងជាប្រទេសដោយឡែក ក៏យើងមានរីករាយ និងការជូនពរ ជាមួយនឹងរយៈពេល ៧០ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បើយើងពិនិត្យអំពីដំណាក់កាលឆ្លងកាត់ ការដែលចិនបានរើបម្រះរួចចេញពីស្ថានភាពដ៏លំបាក ហើយបង្កើតបានទៅជាសាធារណរដ្ឋប្រជាមានិតចិន ចំពេលវេលា ដែលបណ្ដាប្រទេសនៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ី និងតំបន់ដទៃទៀត កំពុងរើបម្រះទាមទារនូវឯករាជ្យ។ ដូច្នេះ ការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន កាលពី ៧០ ឆ្នាំមុននោះ ក៏បានបង្កើតទៅជាមូលដ្ឋានជំនឿទុកចិត្តមួយនៃបណ្ដារដ្ឋ ដែលកំពុងស្ថិតនៅក្រោមអាណានិគមនាពេលនោះ។ បន្តទៅទៀត សាធារណរដ្ឋប្រជាមានិតចិនបានដើរតួនាទីមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែក ដើម្បីសន្តិភាពនៅក្នុងតំបន់នេះ ជាពិសេស នៅក្នុងដំណាក់កាលនៃទសវត្សរ៍ ៦០ ទសវត្សរ៍ ៧០ នៅពេលដែលសង្រ្គាមឥណ្ឌូចិននៅបន្ត។ អាចនិយាយបានថា បង្អែកសម្រាប់ចលនាតស៊ូនៅពេលនោះ ភាគច្រើនចេញមកពីបណ្ដាប្រទេសសង្គមនិយម ចាប់ពីការប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យ ក៏ដូចជាការប្រឆាំងការឈ្លានពានរបស់បរទេសនៅក្នុងទសវត្សរ៍…