Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។ (២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២ អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាបងប្អូនជនរួមជាតិ ដែលកំពុងតែមើលតាមការផ្សាយផ្ទាល់ចេញពីទីនេះ ជាទីគោរពស្រឡាញ់! ថ្ងៃនេះពិធីសម្ពោធដើម្បីចាប់ផ្តើមចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ បានចាប់ផ្តើមដូចការគ្រោងទុក។ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំដឹកនាំដោយកូនស្រីជាទីស្រឡាញ់ ជាមួយនឹងការរៀបចំ ដែលមានការជួយជ្រោមជ្រែងពីបុគ្គលិករបស់ទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវកម្មវិធីនេះឡើង។ (១) ភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” លេចចេញស្របគ្នានឹងសៀវភៅ “បុរសខ្លាំងរបស់កម្ពុជា” ខ្ញុំសូមយកឱកាសនេះ សំដែងនូវការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ហ៊ុយ វាសនា ដែលបានខិតខំធ្វើកិច្ចការនេះដ៏ល្អ។ គួរតែរំលឹកថា រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីនេះ តាមពិតឡើយខ្ញុំមិនដឹងថា រឿងនេះជារឿងអ្វីទេ។ ដូចដែលឯកឧត្តម ហ៊ុយ វាសនា បានលើកអម្បាញ់មិញ ស្របពេលដែលដែលជនបរទេសសរសេរសៀវភៅអំពី “បុរសខ្លាំងរបស់កម្ពុជា” រឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទ ក៏បានលេចចេញ។ ពេលនោះ ខ្ញុំបានស្តាប់នូវវិទ្យុ ១០៣ រាជធានីភ្នំពេញ។ ខ្ញុំគិតថា រឿងនេះដូចជារឿងរបស់ខ្ញុំណាស់។ ខ្ញុំក៏សាកសួរ។ វាជារឿងរបស់ខ្ញុំមែន។ តាំងពីពេលនោះមក យើងក៏ចាប់ផ្តើមដើម្បីនឹងសម្របសម្រួលធ្វើម៉េចឲ្យរឿងនេះត្រូវទៅតាមលំនាំដើមរបស់វា។ ប៉ុន្តែភាគខ្លះវាបានកន្លងហួស។ ចាំបាច់ត្រូវតែធ្វើការកែសម្រួល។ នៅក្នុងនោះ ការចាក់ផ្សាយតាមវិទ្យុ អាចនឹងមានការខុសគ្នាជាមួយនឹងភាគនិទានដែលមានការបន្ថែមថ្មីនៅក្នុងខ្សែភាពយន្តនេះ។…
(១) បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស … ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រទេសយើង។ យើងមិនខ្វល់ថា(ការរក្សាសន្តិភាពនេះ នឹង)មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណងឬធ្វើសកម្មភាពបំផ្លាញសន្តិភាពនៅក្នុងប្រទេស យើងនឹងមិនញញើតនឹងប្រើគ្រប់មធ្យោបាយ ចាត់វិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។ សន្តិភាពត្រូវដើរមុនអ្វីៗ ទាំងអស់។ បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធរស់រានមានជីវិតជាមុន។ ខ្ញុំរំពឹងថាប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នូវទុក្ខសោកនៃសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍ អាចនឹងយល់បាននូវវិធានការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅដើម្បីរក្សានូវសន្តិភាព … (២) បញ្ជូនអាវុធតាមសំណូមពរអភិបាលខេត្ត ដូ សូហាន់ ទប់ទល់នឹងខ្មែរក្រហម អស់លោក លោកស្រី ឯកឧត្តម លោកជំទាវមួយចំនួនក៏មានវ័យចំណាស់ ហើយមួយចំនួនក៏បានមរណកាលទៅហើយ ដូចជាសម្តេច ដូ សូហាន់ និងឯកឧត្តម កែវ ហន ពេលនោះមួយជាលេខាបក្សនិងមួយជាប្រធានខេត្ត។ ខ្ញុំមកកាន់ទីនេះ។ ខ្ញុំបាននាំកូន ៤ ក្នុងចំណោមកូន ៥ មកទីនេះ។ ប្រហែលជាកូនស្រីច្បងអាចនៅចងចាំ។ ពេលនោះ ម៉ាណែតមិនបានមកទេ។ ភរិយារបស់ខ្ញុំទៅប្រទេសឡាវ។ ខ្ញុំបាននៅសម្រាកប៉ុន្មានយប់ឯណោះ។ ប្រហែលជាសម្តេចពិជ័យសេនា ទៀ បាញ់ នៅចាំ…