Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ដំបូងអនុញ្ញាត អោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស សូមអធ្យាស្រ័យ អំពីការដែលពីប៉ុន្មានអាទិត្យមុននេះ មុននេះបានកំណត់ពេល ប៉ុន្តែដោយសារតែមានការចាំបាច់ទៅលើការងារផ្សេង ក៏បានពន្យារពេលចែកសញ្ញាបត្រមកដល់ពេលនេះ ដូចដែលយើងធ្លាប់បាននិយាយថាមកយឺតប្រសើរជាងមិនមក។ ជោគជ័យធំមួយក្នុងកំណែទម្រង់រដ្ឋ គឺកំណែទម្រង់មុខងារសាធារណៈ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមចែក ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រសម្រាប់ជ័យលាភី ដែលទទួលការសិក្សានៅទីនេះ ទាំងសិស្សរៀនរយៈពេលវែង និងកម្មសិក្សាការី ក៏ដូចជាការបើកវគ្គបន្តសម្រាប់មន្ត្រីរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពនៃកិច្ចការងារនេះ ហើយខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះថ្លែងជាសាធារណៈថា កំណែទម្រង់រដ្ឋបាលសាធារណៈគឺពិតជាធ្វើអោយខ្ញុំព្រះករុណាមានកាឈឺចាប់មិនតិចទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ អាចនិយាយដោយនិយាយដោយមោទនភាពថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ចាប់ផ្ដើមធ្វើកិច្ចការងារនេះដោយផ្ទាល់ អាចនិយាយបានថាមកដល់ពេលនេះ បើវាទោះបីជាមិនទាន់ពេញលេញ ក៏អាចនិយាយបានថាវាជាជោគជ័យដ៏ធំ នៅក្នុងកំណែទម្រង់រដ្ឋ ពិសេសទាក់ទងជាមួយនឹងបញ្ហា កំណែទម្រង់មុខងារសាធារណៈ …។ យន្តការ ៣ ដំណើរការ ក្រោយរំលាយគណៈកម្មការកែទម្រង់រដ្ឋ ហេតុអ្វីបានជាថ្ងៃនេះលោក ហ៊ុន សែន ទើបនឹងរំលេច។ ដោយសារវាដល់ចុងអាណត្តិ…
– សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ – បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរគម្រប់ខួបលើកទី ១១ ទិវាអតីតយុទ្ធជន កម្ពុជា (២១ មិថុនា) ដែលបានរៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមកពីបណ្តារាជធានី-ខេត្ត សរុបចំនួនប្រមាណជាង ៣ ២០០ នាក់ ដែលបានមកចូលរួមក្នុងពិធីនាថ្ងៃនេះ។ ការប្រារព្ធទិវានេះ ក្នុងស្មារតីសំដែងការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល, វីរយុទ្ធជន, យុទ្ធនារី, ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលិកម្មបូជាសាច់ស្រស់, ឈាមស្រស់ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្តាប់ដៃ នៃរបប ប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយ, គោរពចំញេះវិញ្ញាណក្ខ័ន្ធបងប្អូន វីរយុទ្ធជន, វីរយុទ្ធនារីកម្ពុជា ដែលបានធ្វើមហាពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅទូទាំងប្រទេស និងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្នុងក្របខណ្ឌប្រតិបត្តិការ នៃអង្គការសហប្រជាជាតិ។ កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលដ៏ជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជន កម្ពុជាមិនឤចបំភ្លេចបាន។ គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយ លន់ នល់ ឃុបឃិតជាមួយបរទេស បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម បង្កមហាវិនាសកម្មទាំងជីវិតមនុស្ស, សត្វ, ទ្រព្យសម្បត្តិជាតិ ទាំងធម្មជាតិពុំឤចគណនាបាន។…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ឱកាសនេះ ក៏ដូចជា បងប្អូនជនរួមជាតិ ដែលទស្សនាការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅ ប្រទេស រាប់ទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីទីនេះ! កីឡាជាតិលើកទី ២៖ កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីការជួបជុំនាថ្ងៃបើក (កាលពី)ថ្ងៃទី ២៥ ឧសភា កន្លងទៅ។ កម្មវិធីជួបជុំដើម្បីបិទការប្រកួតកីឡាជាតិ លើកទី ២ ធ្វើឡើងនៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ក្រោមដំ បូលសន្តិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ប្រធានបទដែលបានជ្រើសរើស សម្រាប់ការប្រកួតលើកទី ២ នេះ “កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ” គឺជាគោលបំណងធំ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា បានរៀបចំឡើងពិតជាត្រឹមត្រូវ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម…