Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio), នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន; ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ, ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តរបស់យើង នៅក្នុងរយៈពេល ៤៨ ឆ្នាំ កន្លងមក និងសូមចូលរួមចែករំលែកនូវទស្សនាទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រត្តិ-បត្តិការ និងទិសដៅទៅអនាគតរវាងអាស៊ាន-ជប៉ុន ដូចខាងក្រោម៖ ទី១. ការគាំទ្រយ៉ាងមុតមាំរបស់ជប៉ុនទៅលើកិច្ចខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន នៅក្នុងការ-ប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាសក្ខីភាពនៃភាពរឹងមាំ និងភាពធន់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ទោះ បីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ, កម្ពុជាសូមអរគុណជប៉ុន…
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ; ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២២ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាននិងកំពុងជំរុញឱ្យមានគម្លាតសង្គម និងជាតិសាសន៍ក៏ដោយ, អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា។ ក្នុងស្មារតីនេះ, កម្ពុជាសូមគាំទ្រ យុទ្ធសាស្ត្រគោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៧ ស្របតាមយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន និងសូមស្វាគមន៍ការអនុម័ត សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជាក៏សូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតី មូន ចេ-អ៊ីន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ ជាពិសេស ការប្រយុទ្ធនឹងជំងឺកូវីដ-១៩…
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាបឋម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី ២៤ នេះ។ ក្នុងឱកាសនេះ, ខ្ញុំសូមសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើង បានពាំនាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈយ៉ាងច្រើន ដែលបានចូលរួមចំណែកពង្រឹងកិច្ចអភិវឌ្ឍន៍អាស៊ានលើគ្រប់វិស័យ និងជំរុញឱ្យតំបន់ទាំងមូលកាន់តែមានភាពរឹងមាំ ប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយស្មារតីនេះ, ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ទៅអនាគត ដូចខាងក្រោម ៖ ទី១. កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ …