Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សំណួរសំណេះសំណាល សុខសប្បាយទេ? អម្បាញ់មិញនេះឡើងធូរខ្សែក្រវាត់អស់មួយកាំ … មុនចាប់ផ្ដើម ចង់សួរសំណួរខ្លះ ទី១ ចង់សួរថា កាលពីឆ្នាំ២០១៨ យើងជួបគ្នានៅទីនេះ ក្នុងចំណោម ១៨ ០០០ នាក់ជាងនេះមានប៉ុន្មាននាក់ដែលធ្លាប់ជួបនៅពេលនោះ ពេលនេះបានមកជួបសាជាថ្មី លើកដៃមើលមានប៉ុន្មាននាក់?(ច្រើនតើ)។ តើពូក្នុងឆ្នាំ២០១៨ មកដល់ឥឡូវ ចាស់ឬក្មេងជាងមុន?(សើច)។ អ្នករៀបការក្រោយឆ្នាំ២០១៨ មានប៉ុន្មាននាក់? អញ្ចឹងបានសេចក្ដីថាកម្មករ/ការិនីរបស់យើងបានរៀបការតាំងមុនឆ្នាំ២០១៨ មានចំនួនច្រើនជាង។ តើទទួលទាននំប៉័ង និងទឹកក្រូចមានប៉ុន្មានទៅលើកដៃបន្ដិចមើល! បើលេងក្រោកតាំងពីម៉ោងប៉ុន្មាននោះមក( ម៉ោង ១ ២ ៣)អ្នកមកពីភ្នំពេញប្រហែលប៉ុណ្ណឹងដែរមើលទៅ។ ខ្ញុំក្រោកក្រោយបន្ដិច តែយើងបានមកតាមខាងលើ … ចង់សួរសំណួរបន្ដិច … អ្នកដែលមានទូរស័ព្ទប្រើក្នុងចំណោមអ្នកចូលរួមរបស់យើងមានប៉ុន្មានទៅ សូមលើកដៃ? អ្នកអត់មានទូរស័ព្ទប្រើមានប៉ុន្មាន? ឥឡូវចង់សួរថាហេតុអ្វីមិនមានទូរស័ព្ទប្រើនឹងគេ? មិនចង់ប្រើ? អូ! អញ្ចឹងមានតើ គ្រាន់តែមួយស្មាតហ្វូន មួយទូរស័ព្ទធម្មតា …។ (១) ៥ឆ្នាំកន្លង ដោះស្រាយការងារនិងរក្សាសន្តិសុខ សុវត្ថិភាព សិទ្ធការងារ ប្រាក់ឈ្នួល ខ្ញុំបានវិលមកខេត្តកំពង់ចាមសាជាថ្មីម្ដងទៀត ចំទីកន្លែងដែលយើងបានជួបគ្នាកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។…
សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី ចង់ទន់ជង្គង់ មកពីត្រឹមនេះអម្បាញ់មិញស្មើនឹងវាយកូនហ្គោល ប្រាំឡូត៍។ ចុះបើពូម្នាក់ឯង ហើយក្មួយៗ ១៨ ០០០ នាក់ បែកញើសជោគ ឯណាអោបផង ឯណាថើបផង ប្រសិនបើមានជំងឺកូវីដ-១៩ អី គឺផ្ដាំអញ្ចេះ ប្រសិនបើពូកើតកូវីដអី អាហ្នឹងមិនមែនមកពីឆ្លងពីក្មួយទេ អាហ្នឹងមកពីពូមានជំងឺ។ ប៉ុន្ដែប្រសិនបើក្មួយកើតកូវីដ-១៩ វិញ អាហ្នឹងចាត់ទុកថាឆ្លងពីពូទៅចុះ។ អរគុណដែលក្មួយៗផ្ដល់នូវការស្រឡាញ់រាប់អានតាមរយៈការស្វាគមន៍។ មុនចូលដល់អ្វីដែលខ្ញុំគួរនិយាយ ខ្ញុំគួរសួរសំណួរដ៏លំបាកមួយ មិនថាមួយសំណួរទេ ប្រហែលជាច្រើនសំណួរ។ សួរថានៅក្នុងចំណោមភាគច្រើននៅក្នុងរោងចក្រសហគ្រាសរបស់យើងនេះភាគច្រើនស្ដ្រីច្រើនជាបុរស។ ចង់សួរថា អ្នកដែលមានគ្រួសារហើយមានប៉ុន្មាន (មិនតិចទេ ច្រើនណាស់)។ សុំសួរសំណួរដ៏លំបាកមួយ អ្នកដែលប្រចណ្ឌប្ដីមានប៉ុន្មាន?(កុំខ្លាចនឹងលើកដៃ ហើយខាងអ្នកមានផ្ទៃពោះអត់ប្រចណ្ឌប្ដីទេនោះ)។ បើយើងមិនប្រចណ្ឌប្ដី បានន័យថាយើងមិនស្រឡាញ់ប្ដីទេ។ សួរថាអ្នកនៅលីវប៉ុន្មានទៅ? សំណួរធម្មតា គឺចង់សួរថាអ្នកដែលចាក់វ៉ាក់សាំងមានប៉ុន្មាន សុំលើកដៃមើល? ហើយអ្នកដែលមិនទាន់បានចាក់? ព្រោះអ្នកខ្លះគ្រូពេទ្យតម្រូវថាមិនអាចចាក់បានទេ អញ្ចឹងយើងក៏ចង់ដឹងពីបញ្ហានេះ។ ជំនួបសំណេះសំណាលដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយ ថ្ងៃនេះ សប្បាយរីករាយដែលបានវិលមកទីនេះម្ដងទៀត។ ម្សិលមិញក៏មកទីនេះ។ ហេតុអ្វីបានមិនធ្វើម្ដងធ្វើឲ្យចប់? ប្រសិនបើដាក់ម្ដង ១៨ ០០០ បូកពីរដង ៣៦ ០០០ នាក់គឺច្រើនពេក។…
សំណួរសំណេះសំណាលពីនេះពីនោះ សុខសប្បាយទេទាំងអស់គ្នា? ឥឡូវសួរសំណួរសិន មកនេះបាន ១៤ លើកហើយ ហើយលើកនេះ លើកទី ១៥ ចង់សួរថា អ្នកដែលធ្លាប់ជួបពូ អ៊ំ តា មានប៉ុន្មាននាក់ទៅដែលធ្លាប់បានជួប លើកដៃទៅមើល? (ច្រើនដែរតើ )។ ឥឡូវសួរមួយមិនថាអៀនខ្មាសអីទេ តើតាចាស់ច្រើន ឬនៅក្មេង? ហើយឥឡូវចង់សួរមួយទៀត ទាំងអស់គ្នានៅទីនេះ បានចាក់វ៉ាក់សាំងហើយមានប៉ុន្មាននាក់ទៅ? ឥឡូវសួរអ្នកមិនបានចាក់មានប៉ុន្មាននាក់ទៅ?ព្រោះអញ្ចេះបានជាសួរសំណួរហ្នឹង ព្រោះដំណាក់កាលដំបូងគ្រូពេទ្យរបស់យើងក៏មិនច្បាស់ អ្នកត្រូវចាក់ក៏ខ្លាច អញ្ចឹងគឺមានការស្ម័គ្រចិត្តឲ្យចាក់ និងគ្រូពេទ្យមិនឲ្យចាក់។ អញ្ចឹងចំណុចនេះមានការយល់ច្រឡំ គឺជំងឺហឺតមិនអាចចាក់បានទេ អញ្ចឹងដោយសារអតីតកាលពីក្មេងមានជំងឺហឺត ឥឡូវនេះអត់ហឺតទេ។ គេហាមឃាត់ថាមនុស្សហ្នឹងកំពុងតែហឺត ទើបមិនអាចចាក់ ប៉ុន្ដែបើមានប្រវត្ដិធ្លាប់ហឺតពីមុន តែឥឡូវអត់ហឺតទេក្នុងពេលវេលាដែលចាក់ហ្នឹង អញ្ចឹងអាចចាក់បាន។ ហ្នឹងសុំសួរសំណួរទាក់ទងនឹងវ៉ាក់សាំងនេះ។ ឥឡូវចាក់ដល់ដូសទីប៉ុន្មានហើយ ?(៥) មើលអ្នកចាក់ដល់ទី ៥ បានប៉ុន្មាន? ហើយអ្នកណាចាក់បានដល់ដូសទី ៤? អញ្ចឹងបន្ដចាក់អាទីដូស ៥ ទៀតណា ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ មានតែវ៉ាក់សាំងទេជាអាវក្រោះការពារខ្លួន ហើយការអនុញ្ញាតឲ្យចាក់អាទី ៦ សុំចាក់ទៀតចុះ ព្រោះជំងឺកូវីដ-១៩…