Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ អំពាវនាវកុំបោះបង់ចោលការបណ្ដុះបណ្ដាលសម្រាប់ជំនាញវិជ្ជាជីវៈ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយដែលបានមកចូលរួម ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិតវិជ្ជាជីវៈ សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១.៩៦៣ នាក់ …។ នេះបើយោងទៅលើការកត់ត្រាគឺលើកទី ១៥ ហើយដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ សាកលវិទ្យាល័យធនធានមនុស្ស ដែលបានចាប់ផ្ដើមពីអង្គការក្រៅរដ្ឋាភិបាលមួយ។ យោងទៅលើរបាយ ការណ៍របស់បណ្ឌិត ឯក មនោសែន អម្បាញ់មិញនេះក៏បានបង្ហាញពីវឌ្ឍនភាពគួរអោយកត់សម្គាល់ នៅក្នុង សាកលវិទ្យាល័យមួយនេះ ហើយដែលក្នុងនោះ ក៏មានការបន្តការបណ្ដុះបណ្ដាលទៅលើសិស្សវិជ្ជាជីវៈ ដែលខ្ញុំ ព្រះករុណាខ្ញុំ អំពាវនាវហើយអំពាវនាវទៀតថាកុំមានការបោះបង់ចោល ជាមួយនឹងការបណ្ដុះបណ្ដាល សម្រាប់ជំនាញវិជ្ជាជីវៈ។ វាមិនខុសពីក្រុមគ្រូពេទ្យទេ វេជ្ជបណ្ឌិតម្នាក់តើត្រូវការគ្រូពេទ្យមធ្យមប៉ុន្មាន? ហើយពេទ្យមធ្យមក៏មានត្រូវការគិលានុបដ្ឋាកថែមទៀត។ ដូច្នេះ បើសិនអ្នកទាំងអស់គ្នាធ្វើវេជ្ជបណ្ឌិត តើមានអ្នកណាហុចកន្ត្រៃ ដល់ត្រូវធ្វើការវះកាត់មានអ្នកណាហុចកន្ត្រៃ មានអ្នកណាដាក់ថ្នាំសណ្ដំ មានអ្នកណាធើ្វស្អី? ដូច្នេះ ចំណុចនេះគឺជាចំនុចដែលយើងត្រូវមានគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ…
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានលើកទី ៣២ និង សូមអរគុណប្រទេសសិង្ហបុរី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅ និងមិត្តភាព។ ជាការពិតណាស់ ប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងបរិការណ៍បច្ចុប្បន្នតំបន់ និងសកល ដែលកំពុងបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ក៏ដូចជាការអភិវឌ្ឍយ៉ាងលឿន នៃបច្ចេកវិទ្យា។ អាស៊ានគឺជាសហគមន៍មួយ ដែលមានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយសក្តានុពល និងកំពុងរីកលូតលាស់។ ក្នុងគោលដៅរក្សាបាននូវភាពរឹងមាំ ក៏ដូចជាចាប់យកនូវសក្តានុពល នៃការអភិវឌ្ឍបច្ចេកវិទ្យា ខ្ញុំសូមអនុញ្ញាតចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖ ទី ១ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានដាក់ចេញ និងបញ្ចប់កិច្ចព្រមព្រៀង ដែលនៅសេសសល់ ប្រកបដោយការប្តេជ្ញាខ្ពស់ ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការសម្របសម្រួលស្ថាប័ន ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមទាំងពង្រឹងការតភ្ជាប់ក្នុងផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ អាស៊ានគួរចេះសម្របខ្លួនជាប្រចាំទៅនឹងលក្ខខណ្ឌថ្មីៗ និងរក្សាបាននូវឥរិយាបថបើកចំហ និងទន់ភ្លន់ ដើម្បីធ្វើការផ្លាស់ប្តូរ ពីព្រោះថា អ្វីដែលធ្វើឲ្យអាស៊ាខុសប្លែកពីតំបន់ដទៃនោះ គឺ៖ កិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវកាលានុវត្តភាពថ្មី និងឆន្ទៈ ក្នុងការពិនិត្យ…
ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធាណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ជាដំបូងនេះ ដោយសារឆ្នាំថ្មីទើបនឹងចូលមកដល់កាលពីប៉ុន្មានថ្ងៃមុននេះ មិនទាន់ហួសពេល ដើម្បីអោយខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំ ពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ សូមឱ្យទាំងអស់គ្នាទទួលបាននូវជោគជ័យគ្រប់ៗគ្នា សម្រាប់បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្ងៃនេះ មានទាំងលោកគ្រូ អ្នកគ្រូ នៃសាសនិកឥស្លាម ក៏សូមអោយព្រះអាឡោះជួយតាមបីបាច់ថែរក្សា និងចម្រើនគង់វង្សផងដែរ។ អរគុណសប្បុរសជន បានបង្កើតមូលនិធិឧត្តមសិក្សាខេត្តក្រចេះ ថ្ងៃនេះ…