Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដើម្បីប្រារព្ធពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិព្រំដែននៃប្រទេសយើងទាំង ២ កម្ពុជា-ថៃ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, តាមរយៈឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ខ្ញុំសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ក្នុងការរួមចំណែក កសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងនៅក្នុងសហគមន៍ឤស៊ានដូចគ្នា។ ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីត រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ, ឯកឧត្តម ផែន យ៉ារ៉ាក់ ផូលធូប ឯកអគ្គរាជទូត និងសហការីទាំងអស់នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការអនុវត្តគម្រោងនេះ។ ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារ នីដា (NEDA) ដែលជាអ្នកសម្របសម្រួលគម្រោង ពិសេស នាយកដ្ឋានផ្លូវហាយវ៉េក្រសួងដឹកជញ្ជូនថៃ (DOH) ដែលបានជួយសិក្សា និងត្រួតពិនិត្យបច្ចេកទេសសាងសង់…
សុខសប្បាយទេបងប្អូនយើង? ហើយបានរាំវង់ទេ ចូលឆ្នាំកន្លងទៅហ្នឹង? លឺថាចាស់ៗ ឆ្នាំហ្នឹងរាំវង់ខ្លាំងជាងក្មេងៗ? សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិត្តថៃ ជាទីរាប់អាន! សូមគោរព លោកយាយ លោកតា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ជូនពរឆ្នាំថ្មី ឆ្នាំកុរ អនុញ្ញាតឲ្យខ្ញុំជាដំបូង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាល ផ្ញើជូននូវការជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលទើបចូលមកដល់ថ្មីៗកន្លងទៅនេះ សូមបងប្អូនជនរួមជាតិដែលមានវត្ត មាននៅទីនេះ និយាយដោយឡែក និងនិយាយរួមនៅខេត្តបន្ទាយមានជ័យ និងប្រជាជននៅទូទាំងប្រទេស សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ គាប់ជួនច្រើនតែមកបន្ទាយមានជ័យក្រោយពិធីចូលឆ្នាំ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយក៏វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ប៉ុន្មានឆ្នាំរួចមកហើយ បើសិនជាពិនិត្យមើលកំណត់ត្រាឡើងវិញ អំពីវត្តមានរបស់ខ្ញុំនៅក្នុងខេត្តបន្ទាយមានជ័យ នោះគឺពាក់ព័ន្ធជាមួយនឹងថា…
ឯកឧត្តម វ៉ាង វិនទៀង អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ! សមាគមសម្ព័ន្ធខ្មែរ-ចិន រួមចំណែកដល់ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបអស់លោកអ្នកសាជាថ្មីម្ដងទៀត បន្ទាប់ពីមួយឆ្នាំមុន ដែលយើងបានជួបគ្នានៅទីនេះ នៅក្នុងថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយ ការជួបគ្នានោះមានព្រឹត្ដិការណ៍មួយចំនួនបានឆ្លងកាត់ ដូចឯកឧត្តម ពង្ស ខៀវសែ បានលើកឡើងក្នុងរបាយការណ៍គាត់អម្បាញ់មិញនេះ។ ខ្ញុំពិតជាមានមោទនភាពដោយសារការចូលរួមចំណែកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះ ក៏បានរួមចំណែកយ៉ាងធំធេងចំពោះស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដែលនាំទៅដល់ការលូតលាស់កំណើនសេដ្ឋកិច្ច ឆ្នាំ ២០១៨ រហូតដល់ ៧,៥ %។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកទាំងអស់ដែលបានអញ្ជើញចូលរួមនៅឱកាសនេះ។ អរគុណ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បើតាមលោកប្រធានសមាគម ពង្ស ខៀវសែ បានឲ្យដឹងថា ថ្ងៃនេះ ក៏មានបងប្អូនជនជាតិចិន ដែលមកពីប្រទេសចិនមួយចំនួនផងដែរ។ ខ្ញុំសូមស្វាគមន៍នូវការចូលរួមនៅទីនេះ នៅក្នុងពេលវេលា…