Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ក្នុងវ័យ ២០ ឆ្នាំ រាជបណ្ឌិតសភា មានវឌ្ឍនភាពច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួម ដើម្បីបំពាក់ជូនសម្រាប់បណ្ឌិតសភាចារ្យថ្មីចំនួន ៤ រូប គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ហ៊ីង ថូរ៉ាស៊ី និងឯកឧត្តម ចាន់ សំណព្វ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ នៃបណ្ឌិតសភាចារ្យ ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយនឹងគោរមងារថ្មី ក៏ដូចជាការតែងតាំងតួនាទីថ្មីរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធាន និងអនុប្រធានពីររូបទៀត គឺឯកឧត្តម ហង់ ជួនណារ៉ុន ក៏ដូចជា ឯកឧត្តម សុខ ទូច។ ជាមួយគ្នានេះ ក៏សូមអបអរសាទរ ចំពោះការតែងតាំងជាអនុប្រធានរាជបណ្ឌិតសភារបស់បណ្ឌិតសភាចារ្យ ចាន់ សំណព្វ។ ចំណុចនេះ ខ្ញុំក៏គួរតែរំលឹកបន្ដិច និងក៏សូមអភ័យទោសពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធាន ហើយដែលពេលនេះ ក៏ត្រូវបានមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ…
អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា…
កីឡា គឺស្មើភាព ស្មើសិទ្ធិ ថ្ងៃនេះ ខ្ញុំរួមជាមួយថ្នាក់ដឹកដទៃទៀត ពិតជាមានការរីករាយ ដើម្បីជួបសំណេះសំណាល ក៏ដូចជា ការជូនដំណើរ ចំពោះកីឡាករ/រិនី ព្រោះទាំងប្រតិភូដែលដឹកនាំកីឡាករ សម្រាប់ការចូលរួមស៊ីហ្គេម លើកទី ២៩ នៅម៉ាឡេស៊ី។ ដូចមុនៗដែរ អស់លោក លោកស្រី អ្នកនាង កញ្ញា ធ្វើដំណើរទៅកាន់ទីលានប្រកួតមួយ ដែលជាកិច្ចដំណើរការ ធម្មតា នៃសមាជិកអាស៊ានរបស់យើង។ ពិតហើយ សម្រាប់ប្រទេសកម្ពុជា យើងចូលអាស៊ានក្រោយគេ ក៏ប៉ុន្តែ បញ្ហាវាមិនស្ថិតនៅត្រង់មុន ឬក្រោយ ហើយក៏មិនស្ថិតនៅត្រង់បញ្ហាប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេស តូចទេ កីឡាត្រូវតែស្មើភាព។ វឌ្ឍនភាពវិស័យកីឡា និងការខិតខំរបស់កីឡាករ/រិនី ការរៀបចំត្រៀមលក្ខណសម្បតិ្តពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងកាន់តែប្រសើរឡើង។ ដូចឯកឧត្តម បណ្ឌិត សភាចារ្យ ហង្ស ជួនណារ៉ុន បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងការរៀបចំនានា រាប់ទាំងលក្ខណ សម្បត្តិ លក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ យើងវិនិយោគកាន់តែច្រើនទៅៗ ទៅលើវិស័យអប់រំ យុវជន និងកីឡា ហើយការវិនិយោគនៅក្នុងវិស័យកីឡានេះ ក៏កាន់តែច្រើនទៅៗ…