Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម ធៀន សៀជុន (Tian Xuejun) អនុរដ្ឋមន្រី្តក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន, លោក ឈីវ សួយភីង (Qiu Shuiping), ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង, លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ាវ ភីង(Hao Ping), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំងដ៏ល្បី នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់គោរមងារដល់ខ្ញុំជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សា និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តម ឈីវ សួយភីង ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមសាកលវិទ្យាធិការ ហ៊ាវ ភីង ដែលបានសម្រេចផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមនេះដល់រូបខ្ញុំ និងសូមអរគុណដល់ការចូលរួមអបអរសាទរ និងគាំទ្រ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យប៉េកាំង ក្នុងកម្មវិធីនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណសាកលវិទ្យាល័យប៉េកាំង ដែលបានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា តាមបន្ទាត់នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលមាន…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា! ដោយសារតែការចូលឆ្នាំមិនទាន់ផុតរលត់ ហើយទើបនឹងឆ្លងផុតប៉ុន្មានថ្ងៃ ក៏មិនទាន់យឺតពេល ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ ប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលបាននូវសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការតភ្ជាប់ផ្លូវគោក និងផ្លូវដែក រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃនេះ ពិតជាមានការរីករាយ បន្ទាប់ពីដើមសប្ដាហ៍ ហើយក៏ជាការចាប់ផ្ដើមឆ្នាំថ្មី ដែលម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រហែលជាបងប្អូននិស្សិតរបស់យើង ក៏ដូចជាសាស្ត្រាចារ្យបានដឹងហើយថា ម្សិលមិញនេះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយ ពីការតភ្ជាប់ផ្លូវគោកផង និងផ្លូវដែកផង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នោះគឺយើងត្រូវធ្វើស្ពាន និងផ្លូវផ្សេង ដើម្បីមួយផ្នែកដោះស្រាយបញ្ហាទំនិញ មួយផ្នែកដោះស្រាយបញ្ហាទេសចរណ៍។ តែផ្លូវដែកដែលបានកាត់ផ្ដាច់ជាង ៤០…
– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ ព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានជួបឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជាថ្មីម្តងទៀត ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនឆ្លងកាត់ ព្រំដែនតាមផ្លូវដែក និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ។ ខ្ញុំ និងគណៈប្រតិភូរួមដំណើរទាំងអស់ ពិតជាមានសេចក្តីរីករាយក្នុងការធ្វើដំណើររួមគ្នាជាប្រវត្តិសាស្ត្រ នាពេលបន្តិចទៀតនេះ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃតាមខ្សែរថភ្លើង រវាង ស្ថានីយបានក្លងលឹក និងស្ថានីយប៉ោយប៉ែត តាមការសន្យា និងការគ្រោងទុករបស់ខ្ញុំ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានសាងសង់ជាថ្មីស្ពាន ផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង ៤៣ ម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១ លានដុល្លារនិងបានធ្វើអំណោយក្បាលរថភ្លើងចំនួន ១ គ្រឿង ជាប់ជាមួយទូអ្នកដំណើរចំនួន ៤ ដែលឤចផ្ទុកអ្នកដំណើរបានដល់ ៨០ នាក់ ក្នុងទូនីមួយៗ។ ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុមទើមភីតាយ៉ាផៃស៊ីធ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ និងលោកប្រធានអគ្គនាយកស្តីទី នៃសហគ្រាសរថភ្លើងរដ្ឋប្រទេសថៃ ដែលបានជួយជំរុញកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខានៅថ្ងៃនេះ ខ្ញុំសង្ឃឹមថា…