Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅក្នុងខេត្តកណ្តាលរបស់យើង បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីនេះ និងទីនោះ។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ខែ ហើយ ពីខែសីហា រហូតមកដល់ឥឡូវនេះ ដែលខ្ញុំបានធ្វើដំណើរដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅរាជធានីភ្នំពេញ។ នៅខេត្តកណ្ដាល ដូចជាបានពីរដង៖ ម្ដងនៅខាងខ្សាច់កណ្ដាល តំបន់ 7NG ហើយលើកទីពីរនៅទីនេះ។ ប៉ុន្តែ នៅខេត្តកំពង់ស្ពឺ ទើបបានម្ដង កាលពីអាទិត្យមុន ហើយនិងនៅខេត្តព្រះសីហនុ ចំនួនពីរដង។ ដំណាក់កាលសង្គ្រាម វត្តមាននៅសមរភូមិ និងខ្សែត្រៀមជួរមុខ ដោះស្រាយការលំបាកកងទ័ព ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាសម្ដេចកាលមុននេះ មិនដែលបានមកសួរសុខទុក្ខអញ ហើយឥឡូវនេះ បែរជាមកសួរសុខទុក្ខពួកអញ? ចំណុចនេះ ពូគ្រាន់តែពន្យល់អញ្ចេះថា កិច្ចការអ្វីក៏ដោយ គឺមានលំ ដាប់អាទិភាពរបស់វា និងមានមុនមានក្រោយ។ កាលពីសម័យសង្រ្គាមនោះ គេបានឃើញវត្តមានរបស់ពូនៅក្នុងសមរភូមិ ឬក៏នៅជាប់ជាមួយនឹងខ្សែត្រៀមជួរមុខឯណោះ ដើម្បីដោះស្រាយបញ្ហាការលំបាករបស់កងទ័ព និងប្រជាជនដែលនៅជាប់ជាមួយនឹងតំបន់ប្រយុទ្ធ។ ពេលនោះ ពិតមែនតែពូមិនចូលប្រយុទ្ធដោយផ្ទាល់ ដូចដែលនៅក្នុងសម័យសង្រ្គាម ដែលពូធ្វើជាកូនទាហានកាលពីដំណាក់កាលនោះ ក៏ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តីនៅពេលនោះ កិច្ចការសំខាន់របស់ពូ គឺទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ ហើយធ្វើម៉េច?…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ព្រឹទ្ធាចារ្យ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្សនិស្សិតទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និង ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤ ដែលបានប្រារព្ធយ៉ាងអធិកអធមនាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ និងជាទិវាដ៏មានសារៈសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើងក្នុងបុព្វហេតុបន្តការអភិរក្ស និងអភិវឌ្ឍព្រមទាំងលើកតម្កើងវប្បធម៌ជាតិ ឱ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ ។ ដោយឡែកឆ្នាំនេះ យើងប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា នៅថ្ងៃទី ៦ ខែ មីនា ដោយសារថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៨ ត្រូវចំថ្ងៃសៅរ៍ ដែលជា ថ្ងៃមាស សម្រាប់សិល្បករត្រូវជាប់រវល់ក្នុងឤជីពចិញ្ចឹមជីវិត។ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានចាត់ទុកជាទិវា នៃការជួបជុំសិល្បករដ៏ច្រើនកុះករលើកដំបូងមកពីគ្រប់មជ្ឈដ្ឋាន, គ្រប់វ័យ បានមកសំណេះសំណាលគ្នា និងដឹងសុខទុក្ខពីគ្នាទៅវិញទៅមក។ ក្នុងន័យនេះ…
សមិទ្ធផលថ្មី និងវឌ្ឍនភាពនៃវត្តឈូកវ៉ា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅក្នុងវត្តឈូកវ៉ា ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ប្រសិនបើវិញ្ញាណក្ខន្ធរបស់ តាវ៉ា និង យាយឈូក គាត់បានដឹងអំពីការខិតខំរបស់យើងនៅទីនេះ គាត់ប្រាកដជានឹងមានការសប្បាយរីករាយ ហើយនិងផ្ដល់នូវពរជ័យសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មានអារម្មណ៍ថា ព្រះចៅអធិការមុនៗ ជាពិសេសព្រះចៅអធិការដែលចាប់ផ្ដើមទទួលដីពី តាវ៉ា និង យាយឈូក ព្រះអង្គពិតជាមានអារម្មណ៍រីករាយ។ ប្រហែលជា តាវ៉ា និង យាយឈូក គាត់នៅក្នុងចំណោមមនុស្សដែលចាប់ជាតិមកនៅទីនេះក៏មិនដឹង ហើយព្រះចៅអធិការមុននៅហ្នឹងក៏មិនដឹង។ យើងមិនដឹងថា ជំនឿចាប់ជាតិវាយ៉ាងម៉េច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មានជំនឿរឿងចាប់ជាតិ។ អម្បាញ់មិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងទីអារាមនេះ។ ប្រវត្តិទីអារាមនេះ ក៏ជាប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលយើងបានជួបប្រទះនូវការរីកចម្រើនផង និងការជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ហើយព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមិទ្ធផលដែលយើងបានកសាងនៅទីនេះ គឺសក្តិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែង…