Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ពូពិតជាមានការរីករាយខ្លាំង ដោយសារតែការអបអរសាទរ និងការស្វាគមន៍របស់ក្មួយៗចំពោះពូ ដែលបានចាត់ទុកពូមិនមែនគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះទេ ក៏ប៉ុន្តែកាយវិការរបស់ក្មួយៗបានទៅហួសពីនេះ គឺស្ថិតនៅត្រង់ថា ក្មួយៗបានចាត់ទុកពូដូចជាឪពុក ឬជាជីតា។ នេះជាចំណុចពិសេស ហើយដែលលើកទឹកចិត្តពូ ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត នៅទីកន្លែង ដែលពីម្សិលមិញជួបរហូតដល់ជិត ៣ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ថ្ងៃនេះ យើងជួបជុំជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស ៣ ផ្សេងទៀត ដែលមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានតំបន់សេដ្ឋកិច្ចពិសេស Dragon King បាវិត និងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell … ថ្ងៃនេះ យើងជួបចំនួន ៣២ រោងចក្រ។ ថ្ងៃនេះ ខ្ញុំក៏គិតថា មុននឹងចាកចេញទៅទីក្រុងភ្នំពេញវិញ ក៏ឆ្លៀតចូលមើលការផ្គុំគ្រឿងចក្រ(ដំឡើងរថយន្ត Daehan Auto Cambodia)របស់លោក អូ ស៊ីយ៉ុង …។ ផ្ដល់អនុសាសន៍អោយក្រុមហ៊ុនកូរ៉េ ដំឡើងរថយន្តដឹកកម្មករនៅបាវិត … ចង់ផ្ដល់អនុសាសន៍បន្ដិចថា គួរតែបង្កើតនូវធនាគារ រួចហើយក៏ត្រូវគិត ហៅថា…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំក្មួយៗកម្មករ កម្មការិនី នៅទីនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាកម្មករ/ការិនី នៅតំបន់សេដ្ឋកិច្ចពិសេស ដែលទើបនឹងកាត់ខ្សែបូអម្បាញ់មិញ របស់លោក អូ ស៊ីយ៉ុង ជនជាតិកូរ៉េ ដែលផលិតរថយន្តនៅទីនេះ។ ថ្ងៃនេះ យើងបានចែកពេលវេលាមកកាន់ខេត្តស្វាយរៀង។ ដើមឡើយ ខ្ញុំចង់ដេកនៅស្វាយរៀងនេះ ក៏ប៉ុន្តែដោយសារការងារច្រើនពេកនៅទីក្រុងភ្នំពេញ មិនអាចមកសម្រាកនៅស្វាយរៀងនេះបាន ក៏បានខិតខំក្រោកតាំងពីម៉ោង ៥, ក្មួយឯងក្រោកតាំងពីម៉ោង ២ … ប៉ុន្តែទំលាប់ពូក្រោកម៉ោង ៦ ប៉ុន្តែព្រឹកមិញក្រោកម៉ោង ៥ ដើម្បីអោយបានមកដល់ទីនេះ។ ការស្វាគមន៍យ៉ាងកក់ក្ដៅ អោប/ថើប ជាកម្លាំងចិត្តជំរុញបន្តការជួបកម្មករទូទាំងប្រទេស ល្ងាចនេះ ពូនឹងស្នាក់នៅទឹកដីខេត្តស្វាយរៀងនេះតែម្ដង គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្អែកយើងមានពិធីសំណេះសំណាលមួយទៀត។ ក្នុងចំណុចនេះ ជាចំណុចដែលពូធ្លាប់និយាយហើយថា ពូត្រូវដើរទៅកាន់គ្រប់ទីកន្លែងដែលមានកម្មករ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និងពិនិត្យមើលស្ថានភាព និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាកង្វល់ ឬក៏បញ្ហាចំណោទនានាដែលបានកើតឡើង។ ពូបានជួបជុំច្រើនណាស់ហើយ ជាមួយអ្នកនៅទីក្រុងភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ក៏ប៉ុន្តែ…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ បានឡើងទៅ ៥១ ឆ្នាំ។ ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។ ព្រះបាទនរោត្តមសីហនុ…