Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ប្រភពនៃការលើកទឹកចិត្ត គឺការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្មករ/ការិនី និងបងប្អូនដទៃទៀត ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីសំដែងនូវការរីករាយ និងអរ គុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពីសំណាក់ក្មួយៗកម្មករ/ការិនី។ ដែលអម្បាញ់មិញនេះ យើងបាន ធ្វើដំណើរប្រមាណមិនដល់ ១០០ ម៉ែត្រ ប៉ុន្តែ យើងបានធ្វើដំណើរយូរបន្ដិច ដោយសារមានការស្វាគមន៍។ នោះជាប្រភពនៃការលើកទឹកចិត្ត ហើយក៏ធ្វើអោយខ្ញុំយល់បានថា ក្មួយៗពិតជាបានស្គាល់ពូយ៉ាងច្បាស់ ជាមួយនឹងអ្វីដែលបានកើតឡើងជាមួយនឹងជីដូនជីតា ឪពុកម្ដាយ រហូតមកដល់ក្មួយៗនៅពេលនេះ។ នេះជាប្រភពនៃការលើកទឹកចិត្ត ដែលក្មួយៗបានផ្ដល់នូវការស្រឡាញ់រាប់អាន (ទុក)ដូចជាសាច់ញាតិ របស់ខ្លួនផងដែរ។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មី បន្ទាប់ពីយើងធ្វើបុណ្យមួយចំនួន ក្នុងហ្នឹងមានបុណ្យ ភ្ជុំបិណ្ឌ បន្ទាប់ទៅក្នុងប៉ុន្មានថ្ងៃមុននេះ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះ ខែ។ ថ្ងៃស្អែកនេះ គឺយើងនឹងទៅដល់បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ជូនពរអ្នកកើតថ្ងៃទី ៨ និង ៩ វិច្ឆិកា សូមអោយទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់គ្នា នៅក្នុងឱកាសនេះ…
ហេតុអ្វី អំពាវនាវសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខេត្ត បក្សសង្គ្រោះជាតិ មករួមរស់នឹងបក្សប្រជាជនកម្ពុជា បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ខ្ញុំចង់បកស្រាយបន្ដិច ពាក់ព័ន្ធនឹងសភាពការណ៍ចុងក្រោយ ដែលថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិ ហើយ(ដែល)យប់មិញនេះនៅម៉ោង ៣ និង ៥៧ ក្បែរភ្លឺ នាទី លោក ឡុង ម៉ូតា បានចេញអ៊ីម៉េលមួយផ្ញើជូននៅក្នុងក្រុមថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ (អំពី)អ្វីដែលពួកគេបានខិតខំទប់ស្កាត់នូវចរន្តចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលជាជិតនឹងឈានទៅដល់ការរលាយហើយនោះ … ថាគណបក្សមួយនេះមិនត្រូវបានរំលាយនោះទេ។ មេក្បត់ជាតិ សម រង្ស៊ី ក៏បាននិយាយថា ហ៊ុន សែន នឹងប្រកាសចុះចាញ់ ឯអ្នកនៅខាងក្នុងក៏បានលើកជាបញ្ហាឡើងថា ប្រសិនបើគណបក្សត្រូវរំលាយ តើហេតុអ្វីបានជាលោក ហ៊ុន សែន ត្រូវអំពាវនាវអោយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត មកធ្វើការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ចំណុចទាំងនេះ ខ្ញុំសូមបញ្ជាក់ជូនឲ្យបានច្បាស់ នេះជាបំណងល្អពិតប្រាកដ ដែលខ្ញុំចង់អោយបងប្អូន ដែលជាអ្នកខិតខំនៅក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយដែលមិនបានដឹងរឿងដ៏កខ្វក់អាក្រក់ជួរជាតិរបស់មេក្បត់ជាតិដែលដឹកនាំគណបក្សនេះ ជាប់ពាក់ព័ន្ធដោយទាំងខ្លួនមិនបានប្រព្រឹត្ត ចូលរួមចំណែកនៃការខុសឆ្គងនោះទេ។ សូមបងប្អូនយល់អោយបានច្បាស់ថា ខ្ញុំគ្មានការចាំបាច់ដើម្បី(នឹងធ្វើ) ដូចអ្វីដែលគេបាននិយាយថា ហ៊ុន…
ការបន្តផ្ដល់ភាពកក់ក្ដៅ និងគោរពស្រឡាញ់ ជាដំបូង អនុញ្ញាតអោយខ្ញុំស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលបានមកសាកសួរសុខទុក្ខចំពោះក្មួយៗកម្មករ/ការិនី នៅតំបន់ទួលសង្កែរបស់យើងនេះ ដែលមាន(កម្មករ)រហូតទៅដល់ជាង ១៤.០០០ នាក់ មកពី ១០ រោង ចក្រ។ ខ្ញុំពិតជាមានការរំភើប រីករាយ ដែលក្មួយៗ ប្អូនៗ ចៅៗ ផ្ដល់នូវការស្រឡាញ់រាប់អានចំពោះខ្ញុំ ក្នុង ពេលដែលខ្ញុំមកកាន់ពិធីនេះ ក៏ដូចជាទៅកន្លែងដទៃទៀត។ ការស្រឡាញ់រាប់អាននេះ គឺជាប្រភពនៃការ លើកទឹកចិត្ត សម្រាប់អោយខ្ញុំបន្តនៅការខិតខំ ដើម្បីដោះស្រាយនូវបញ្ហានានាបន្តទៀត។ ហើយនេះ ក៏ បង្ហាញអោយឃើញអំពីការយល់ដឹង ដែលក្មួយៗបានយល់អំពីការដឹកនាំរបស់ពូក្នុងរយៈពេលកន្លងទៅ។ តាមរយៈនៃការយល់ដឹងរបស់ក្មួយៗ ជាកម្មករ/ការិនីនៅទីនេះ ក៏អាចបញ្ជាក់អោយបានដឹងថា ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ជាអ្នកយល់ដឹង ហើយក៏បានរួមដំណើរជាមួយពូ ក្នុងការរំដោះប្រទេសចេញពី របប ប៉ុល ពត ហើយរួមគ្នាដើម្បីកសាងប្រទេសរហូតមកដល់ដំណាក់កាលនេះ។ បញ្ហាសុខភាពដោយសាររលាកបំពង់ក/វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច ថ្ងៃនេះ គឺខ្ញុំមានបញ្ហាសុខភាពបន្តិច។…