Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ពូមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅក្នុងស្រុកអង្គស្នួល។ ម្សិលមិញអ្នកនិយាយ គឺដដែលទេ ប៉ុន្តែ អ្នកដែលចូលរួមស្តាប់ថ្ងៃនេះ គឺជាមនុស្សផ្សេង។ ថ្ងៃម្សិលមិញ ២ ម៉ឺន ៧ ពាន់នាក់ជាង ហើយថ្ងៃនេះក៏ ២ ម៉ឺន ៧ ពាន់នាក់ ផ្សេងទៀតដែរ។ កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំតាំងពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ អាចចាត់ទុកថាជាដំណាក់កាលទី ១។ នៅក្នុងដំណាក់កាលទី ១ នេះ បានធ្វើឱ្យពូបានជួបជាមួយកម្មករ/ការិនីប្រមាណជា ៦៨ ម៉ឺននាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏សមល្មម ជាមួយនឹងការងារដ៏មមាញឹកក្នុងការដឹកនាំប្រទេសជាតិរបស់ពូ។ ប៉ុន្តែ មិនទាន់អស់ចំនួនទេ នៅក្នុងខេត្តកណ្តាលនេះទើបនឹងបាន ៥ ដង។ លើកទី ១ ដូចជានៅខ្សាច់កណ្តាល។ លើកទី ២ តាខ្មៅ។ លើកទី…
ពូនិយាយរឿងបាល់បន្ដិចចុះ ព្រោះជាដំណាក់កាល World Cup ហ្នឹង ត្រូវនិយាយរឿងបាល់ អត់ដូចមួយនោះ និយាយពីចលនាអោយកងទ័ពបះបោរស្អីណាទៀតហើយ។ មកដល់ពេលនេះ ពូឈ្នះដៃគូរបស់ពូដែលភ្នាល់ជាមួយគ្នា តាំងពីឆ្នាំ ១៩៩៨ មក ២០ ឆ្នាំហើយ។ ឥឡូវពូឈ្នះដល់ទៅ ១៧ ប្រកួត … តើអ្នកណានឹងលើកពាន World Cup? ចាប់ Uruguay ទៅ ប៉ុន្តែប្រយ័ត្នស៊ីសៀង។ រឿងស៊ីសៀងនេះ ម្សិលម្ង៉ៃ មិនដឹងយ៉ាងម៉េច បានជាមីងចាប់ផ្ដើមយកសៀងមកឲ្យពូ រួចហើយពូថា ទេ! អ្នកចាញ់បាល់កំពុងស៊ីសៀង អ្នកឈ្នះបាល់ស៊ីស៊ុប ហើយម៉េចក៏យកសៀងមក? យកសៀងមកឲ្យពូចុចជាមួយត្រសក់។ ថ្ងៃនេះ ក្មួយៗថើបពូ មិនដឹងថា ថ្ពាល់ពូផ្អែម ឬក៏ជូរ? ប៉ុន្តែរឿងជូរ រឿងផ្អែម វាមិនសូវជាអីប៉ុន្មានទេ រឿងធំជាងគេ គឺក្រែមជាប់អាវ។ ប៉ុន្តែ មីងមិនប្រកាន់ទេក្មួយៗ នៅពេលដែលពូមកអញ្ចឹង ជាប់ក្រែមទាំងខ្នង ជាប់ក្រែមទាំងមុខ ជាប់ក្រែមទាំងស្អីៗ អត់ប្រកាន់ទេ ប៉ុន្តែបើអត់មានកម្មវិធីអី ស្រាប់តែមកវិញជាប់ក្រែម។…
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ! ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព! ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជាស្ពានទី ៥ វែងជាងគេ និងហិរញ្ញប្បទានរបស់ចិន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ប្រវែង ៩៤២ ម៉ែត្រ ដែលអាចចាត់ទុកថា ជាស្ពានអាកាសវែងជាងគេ នៅក្នុងចំណោមស្ពានអាកាស ដែលយើងបានកសាងក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំកាលពីថ្ងៃសុក្រ អាទិត្យមុននេះ ក៏បានបើកការដ្ឋានដើម្បីសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីមួយទៀត នៅរង្វង់មូលចោមចៅ។ ក៏ប៉ុន្តែ ថ្ងៃនេះ យើងក៏មានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសនេះ ដែលចាត់ទុកថា ជាស្ពានអាកាសទី…