Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សប្បាយទេអ្នកទាំងអស់គ្នា? កែតម្រូវអ្នកអត្ថាធិប្បាយបន្ដិចថា អត់ផ្អាកពិសាសិនទេ។ សូមក្មួយៗទទួលទានតាមសម្រួលចុះ។ ទទួលទានផង និងស្ដាប់ផង។ តែពូក៏មិននិយាយច្រើនដែរ ដើម្បីទុកពេលវេលាឲ្យក្មួយៗ ឡើងរាំទៀត។ តែឥឡូវសន្យាជាមួយគ្នាទេ ពូនិយាយចប់ ពូចែកស្រោមសំបុត្រឲ្យស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ក្មួយៗទាំងអស់ឡើងរាំទៀត។ សន្យាថា រាំទាំងអស់គ្នាហើយ។ យើងធ្វើបាបអ្នកភ្លេងម្ដង។ ពូសូមអភ័យទោស ការពិតពូមកដល់(បានធ្វើឲ្យ)អាក់ខានសម្រាប់ក្មួយៗរាំ ពូបានមើលតាមទូរទស្សន៍ Fresh News បានផ្សាយបន្តផ្ទាល់តាំងពីម៉ោងជាង ៧ ឯណោះ។ ក្មួយៗរាំស្អាតណាស់។ ក៏ប៉ុន្តែ ពូប្រហែលជាមានការ(សុំ)អធ្យាស្រ័យសម្រាប់អ្នកភ្លេង អ្នកចម្រៀងមិនសូវជាអីទេ គេអាចផ្លាស់ប្ដូរគ្នាច្រៀងបាន ក៏ប៉ុន្តែអ្នកភ្លេង គឺជួបការលំបាកបន្ដិច។ យ៉ាងណាក៏ដោយ អ្នកភ្លេង និងអ្នកចម្រៀងថ្ងៃនេះ ត្រូវតែមានការទ្រាំទ្របន្ដិចសម្រាប់ការរាំលេងកម្សាន្តរបស់ក្មួយៗនៅទីនេះ។ ឆ្នាំទី ២ នៃការចុះតាមរោងចក្រថ្ងៃ ១ ឧសភា ថ្ងៃនេះ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលបានរៀបចំកម្មវិធីសំណេះសំណាល និងការជួបជុំបាយសាមគ្គី ក៏ដូចជារាំកម្សាន្តនៅក្នុងរោងចក្រ យីដា ដែលមានកម្មកររហូតទៅដល់ ៣៧០០ នាក់។ ឆ្នាំនេះ គឺជាឆ្នាំទី ២…
នៅព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នេះ នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី ២ ដែលពិធីនោះក៏មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងបណ្ដាថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតផងដែរ។ ថ្លែងសុន្ទរកថានៅក្នុងឱកាស នៃពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ដែលមានខ្លឹមសារថា៖ សម្ដេចពិតជារីករាយដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកានេះ ហើយសម្តេចកត់សម្គាល់ឃើញថាក្នុងរយៈពេលជិត ៦ ឆ្នាំនៃការអនុវត្តន៍កន្លងមក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» សម្រេចបានផ្លែផ្កាជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសាកលលោកទាំងក្នុងការតភ្ជាប់រូបវ័ន្ត និងសម្របសម្រួលគោលនយោបាយ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលវឌ្ឍនភាពទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃលំហូរពាណិជ្ជកម្ម លំហូរមូលធន លំហូរទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌…
ឯកឧត្តម ធៀន សៀជុន (Tian Xuejun) អនុរដ្ឋមន្រី្តក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន, លោក ឈីវ សួយភីង (Qiu Shuiping), ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង, លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ាវ ភីង(Hao Ping), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំងដ៏ល្បី នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់គោរមងារដល់ខ្ញុំជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សា និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តម ឈីវ សួយភីង ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមសាកលវិទ្យាធិការ ហ៊ាវ ភីង ដែលបានសម្រេចផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមនេះដល់រូបខ្ញុំ និងសូមអរគុណដល់ការចូលរួមអបអរសាទរ និងគាំទ្រ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យប៉េកាំង ក្នុងកម្មវិធីនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណសាកលវិទ្យាល័យប៉េកាំង ដែលបានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា តាមបន្ទាត់នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលមាន…