Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
FN ៖ សម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៤៦០០.២២ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១ ១៥០.០៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែឧសភានេះ។ ចំពោះចំណូលពន្ធ៤ខែដំបូងនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ កើនឡើងចំនួនប្រមាណជា ២៤០.២៨ លានដុល្លារអាមេរិកស្មើនឹង ២៦.៤១%។ សម្រាប់ខែមេសា ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១ ២៦១.១៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៣១៥,២៩ លានដុល្លារ អាមេរិក។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក គង់ វិបុល…
“ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” មានអត្ថន័យស្របនឹងសកម្មភាព សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ជាថ្មីម្តងទៀត ថ្ងៃនេះយើងជួបជុំគ្នាតាមការកំណត់សម្រាប់ថ្ងៃ ៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ ឆ្នាំទៅនៅទីនេះ យើងក៏បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥៥។ ថ្ងៃនេះគឺខួបលើកទី ១៥៦ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ឆ្នាំនេះប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”។ ខ្ញុំចាត់ទុកថា ប្រធានបទមួយនេះជាប្រធានបទអចិន្ត្រៃយ៍ សម្រាប់កាកបាទក្រហមកម្ពុជារបស់យើង ព្រោះថាប្រសិនបើគ្មានការស្រឡាញ់នោះទេ ប្រហែលជាយើងមិនមានឱកាសជួបជុំគ្នាប្រចាំឆ្នាំ និងប្រជាពលរដ្ឋរបស់យើង ក៏មិនបានទទួលនូវផលប្រយោជន៍ណាមួយដែរ។ ដូច្នេះជារៀងរាល់ឆ្នាំ តែងតែច្បាមយកនូវប្រធានបទខុសៗគ្នា ក៏ប៉ុន្តែប្រធានបទទាក់ទងទៅនឹងពាក្យថា “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” គឺពិតជាមានអត្ថន័យស្របជាមួយសកម្មភាព ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសុំយកឱកាសនេះ ស្វាគមន៍ចំពោះការចូលរួមរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចមិត្តភក្តិដែលមកពីបរទេស រួមទាំងអគ្គរាជទូត អគ្គរដ្ឋទូត និងប្រិយមិត្តបរទេសនៅក្នុងឱកាសនេះ។ កាកបាទក្រហមកម្ពុជាមានគោលដៅផ្សេងៗតាមស្ថានភាព វាពិតជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលព្រះករុណាព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តមសីហនុ ព្រះអង្គបានបង្កើតឡើងនូវចលនាមួយដ៏ធំនេះ ហើយដែលបានឆ្លងកាត់ដំណាក់កាលមួយៗខុសៗគ្នា…
លោកឧកញ៉ា សុះ កាំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាម លោកជំទាវ អគ្គរដ្ឋទូត តំណាងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ OIC សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ! ជាដំបូង អនុញ្ញាតឲ្យខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបងប្អូន ថ្នាក់ដឹកនាំនៃសាសនិកគ្រប់ថ្នាក់ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចម្ងាយរាប់សិប រាប់រយគីឡូម៉ែត្រ មកកាន់ទីនេះ។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះវត្តមានរបស់បងប្អូនថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដែលធ្វើដំណើរ(មកពី) បើតាមខ្ញុំដឹងជាង ៣០ ប្រទេស ចូលរួមជាមួយយើង។ ស្វាគមន៍ចំពោះលោកជំទាវតំណាងឲ្យអគ្គលេខាធិ ការ OIC ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ។ ហើយស្វាគមន៍ចំពោះឯកឧត្តម អគ្គរាជទូត អគ្គរដ្ឋទូត និងលោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ។ ឆ្នាំនេះភរិយាមិនបានចូលរួម ឆ្នាំនេះ គឺជាឆ្នាំទី ៦ ដែលរាជរដ្ឋាភិបាលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការអញ្ជើញសាសនិកឥស្លាមកម្ពុជា ចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន។ បន្ទាប់ពីនេះ ខ្ញុំ ក៏ដូចជាសម្តេចក្រឡាហោម…