Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាល ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកទីនេះសាជាថ្មីម្តងទៀត បន្ទាប់ពីលើកទីមួយ មកចែកជូនសញ្ញាបត្រនៅឆ្នាំ ២០១២ លើកទីពីរ មកធ្វើបឋកថានៅឆ្នាំ ២០១៦ ហើយលើកទីបី មកចូលរួមចែកសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំពិតជាមានការរីករាយដោយឃើញវឌ្ឍនភាពនៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ តើសម្លេងខ្ញុំស្អកខ្លាំងទេ? (…) ចឹងបានពួកអាចង្រៃអស់ហ្នឹងវាចេះតែថាខ្ញុំឈឺ។ ឥឡូវ មិនបាច់ចាំស្អីទេ គ្រាន់តែដេក (ដេកឱ្យច្រើនចុះគីឡូ) យប់មិញចុះ ១ គីឡូ ប្រៀបធៀបនឹងបាយល្ងាចហើយនឹងព្រលឹមឡើង … ឱ្យតែដេកលក់ឱ្យស្រួល ប៉ុន្តែវាទៅជាស្អកកឯណេះទៅវិញ មិនដឹងថាម៉េច? ប៉ុន្តែអត់អីទេ បន្តិចទៀតរត់ហើយ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល អំពីវឌ្ឍភាពនៃការបណ្តុះបណ្តាលរបស់យើងនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃបណ្ឌិត្យសភានគរបាលរបស់យើង ដែលបានខិតខំធ្វើឱ្យមានវឌ្ឍនភាព នៃកិច្ចការទាំងនេះ។ ខ្ញុំសូមកោតសរសើរចំពោះសម្តេច ក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…
ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនកម្មករ ទាំងកម្ពុជា និងចិន! ពហុកីឡដ្ឋានមរតកតេជោ ផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានមកតភ្ជាប់នូវកៅអីចុងក្រោយ ដែលវានឹងក្លាយទៅសំណង់អគារ នៃស្តាតដ៏ធំរបស់យើង។ នៅចំពោះមុខយើងនេះ វាគឺជាសមិទ្ធផលផ្លែផ្កា នៃសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ដែលជាផ្នែកមួយ នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលបានចេញជារូបរាងនៅថ្ងៃនេះជាងពាក់កណ្តាលរួចទៅហើយ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រុមសាងសង់ទាំងអស់ ទាំងអ្នកដឹកនាំ ក៏ដូចជា ចំពោះកម្មករ/ការិនីទាំងកម្ពុជា និងចិន ដែលបានខិតខំធ្វើការដោយផ្ទាល់នូវការដ្ឋាននេះ។ អរគុណ និងកោតសរសើរ ចំពោះឯកឧត្តម ថោង ខុន ដែលបានមើលការខុសត្រូវ រួមសហការជាមួយភាគីចិនទៅលើការកសាងនេះ។ អរគុណ និងកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យនូវគម្រោងនេះ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ពេលខាងមុខ។…
ឯកឧត្ដម ប្រធាន លោកជំទាវ ឧត្តមស្នងការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានក្ដីសោមន្សជា អនេក ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី ៤១ ដើម្បីជម្រាបជូនកិច្ចប្រជុំយើងទាំងមូល អំពីការពិតជាក់ស្ដែងដែលកំពុងតែកើតឡើងនៅកម្ពុជា ពាក់ព័ន្ធបញ្ហាសិទ្ធមនុស្ស សង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យ។ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាច្រើន ឬពេលខ្លះមានភាពខុសគ្នាស្រលះតែម្ដង។ ជាបឋម អនុញ្ញាតឲ្យខ្ញុំជម្រាបជូនអង្គប្រជុំយើងបន្ដិចអំពីប្រវត្ដិសាស្ដ្រថ្មីៗរបស់កម្ពុជា។ នៅក្នុងប្រវត្តិសាស្ដ្រទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្ដរាយធំៗមួយចំនួន រួមមាន ការធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិន ក្នុងឆ្នាំ ១៩៧០-១៩៧៥ និងរបប ប៉ុល ពត ក្នុងឆ្នាំ ១៩៧៥-១៩៧៩ ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ លោកអ្នកទាំងអស់គ្នាច្បាស់ជាជ្រាបហើយថា ក្នុងរបបដ៏ឃោឃៅនោះ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ថ្វីត្បិតរបប ប៉ុល ពត ត្រូវបាន បញ្ចប់នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ តែសង្គ្រាមស៊ីវិលនៅតែបន្ដអូសបន្លាយ។ ស្ថិតនៅក្នុងស្ថា ភាព«មានសង្គ្រាមផង សន្ដិភាពផង» កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាងការពារ ប្រទេសពីការ…