Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឆ្នាំថ្មីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាបណ្ដាអង្គភាព អញ្ជើញចូលរួមក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាថ្ងៃទី ០៣ នៃការដែលយើងឆ្លងចូលមកក្នុងឆ្នាំ ២០២២ ហើយក៏ជាថ្ងៃមួយកើត ខែបុស្ស សម្រាប់ខែដើមទ្រព្យនៅថ្ងៃច័ន្ទរបស់យើង។ ជាមួយនឹងការចូលរួមសម្ពោធបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង។ ខ្ញុំមានចិត្តសប្បាយរីករាយ ដោយថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីមួយនៅក្នុងដើមឆ្នាំថ្មីរបស់យើង ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់យើង។ អម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចមកហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ខ្ញុំគួរតែបញ្ជាក់ផងដែរថា ផ្លូវនេះយើងអាចរង់ចាំយូរបន្ដិច។ ការរង់ចាំយូរ…
២៩ ធ្នូ … ខួបទី ២៣ នយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តមអគ្គរដ្ឋទូត ភារធារី និងអនុពន្ធយោធានៃបណ្ដាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលប្រជុំ ទីស្ដីការនៃក្រសួងការពារជាតិ។ គាប់ជួននឹងថ្ងៃនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី ២៣ នៃថ្ងៃបញ្ចប់សង្រ្គាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនៃនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២១។ យើងពិតជាមានមោទនភាពជាមួយនឹងសមិទ្ធផលដែលយើងបានសាងសង់ ដែលអម្បាញ់មិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងរបាយការណ៍រួចទៅហើយ។ ពិតហើយ នៅទីនេះ ពីអតីតកាល ក៏មានសំណង់ដែលបន្សល់ទុកដោយសម័យសង្គមរាស្រ្តនិយម។ បន្តទៅ យើងក៏បានកសាងបន្ថែម ដើម្បីពង្រីកនូវការងាររបស់យើង។ ប៉ុន្តែ យោងទៅលើស្ថានភាពនៃការរីកចម្រើន យើងក៏ចាំបាច់ត្រូវតែធ្វើឱ្យអគារនេះ មានទំហំដើម្បីស្របឆ្លើយតបជាមួយនឹងតម្រូវការនៃការប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់យើង។…
លោក អែនដ្រៀស ហ្សឺប្រាក់( Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសូមសម្ដែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងប្រភេទ ហ្វៃស៊័រ (Pfizer )ចំនួន ២.៣៥០.៥៣០ ដូស ដែលក្នុងនោះ ៧៨៣.០០០ ដូស បានមកដល់កម្ពុជានៅថ្ងៃនេះ ហើយ ១.៥៦៧.៥៣០ ដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រប បន្សាំខ្លួន និងរស់នៅតាមប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។ ចាប់តាំងពីមានការផ្ទុះ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាយល់…