Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អ្នកនាងកញ្ញា! វឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនិស្សិតរបស់ យើងសារជាថ្មីម្តងទៀត។ ប្រហែលជាមួយចំនួនសារជាថ្មី ព្រោះដោយសារកាលពីឆ្នាំ ២០១៦ ក៏មានការជួបជុំនិស្សិតរបស់យើងដែលរៀនសូត្រនៅទីនេះផងដែរ។ ឥឡូវ(ឆ្នាំ) ២០១៨ អញ្ចឹងអាចមាននិស្សិតមួយចំនួន ដែលមិនទាន់បញ្ចប់ការសិក្សាប្រហែលជាមកជួបសាជាថ្មីម្តងទៀត ឯនិស្សិតមួយចំនួនក៏ទើបនឹងមកសិក្សាថ្មី។ អ្វីដែលពិសេសនោះនៅត្រង់ថា នេះហើយជាវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលយើងបានសង្កេតឃើញអំពីនិស្សិតជាទាហានរបស់យើង។ អញ្ចឹងបានយើងមើលឃើញអំពី បញ្ហាពាក់ព័ន្ធទៅលើបញ្ហាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ពីទំនាក់ទំនងធម្មតា ឡើងបន្តិចម្តងៗរហូតទៅដល់ប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត ដូចជាឆ្នាំ ២០១៣។ ហ្នឹងហើយដែលហៅថា ការលើកកម្រិតនៃទំនាក់ទំនង ដែលមុនយើងមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ប៉ុន្តែ យើងអត់មានវិស័យសន្តិសុខ និងការពារជាតិទេ។ ឥឡូវនេះ យើងបានឃើញនៅទីនេះ គឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ នៃការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា ជាមួយជប៉ុន។ គំនិតផ្តួចផ្តើមត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ផ្តើមពីនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលយើងបានធ្វើជាមួយដៃគូ ក្នុងហ្នឹងដៃគូជាមួយជប៉ុននេះ…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការបង្កើតឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណគ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូលនិវត្ដនៅអាយុ ៦០…
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក មីឆៀល វ៉លធើ មីឆាឡាក់ (Michael Walter Michalak) អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងក្នុងតំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ លោក មីឆាឡាក់ បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយនឹងកម្ពុជា។ ការមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោកបានជម្រាបជូនសម្តេចតេជោដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក…