Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម Oh Nak-young អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ សម្ពោធការកែលំអ និងបំពាក់បរិក្ខាថ្មី រួមចំណែកចំរើនព្រះជន្មព្រះមហាក្សត្រ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលបានកែលម្អសាជាថ្មី។ អម្បាញ់មិញ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរំលឹកថា កាលថ្ងៃទី ២២ ខែមករា ២០១៧ ខ្ញុំបានមកចូលរួមសម្ពោធនៅទីនេះម្ដងហើយ ឥឡូវនេះ បានមកចូលរួមសម្ពោធជាថ្មីម្ដងទៀត នូវការកែលម្អ និងបំពាក់នូវបរិក្ខារថ្មី។ ដំបូង ខ្ញុំគួរតែនិយាយថា ហេតុអ្វីបានជាខ្ញុំជ្រើសរើសយកថ្ងៃឈប់សម្រាក ដែលជាថ្ងៃខួបចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រក្នុងគម្រប់ ៦៥ ព្រះវស្សា ឈានចូល ៦៦ ព្រះវស្សា។ (ការធ្វើបែប)នោះ សំដៅដល់ការចូលរួមចំណែកក្នុងការសម្ពោធសមិទ្ធផលនេះអបអរសាទរ ពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនៃយើងផងដែរ។ ទីតាំងពេទ្យកុមារជាតិ ជាកន្លែងស្ទូងស្រូវនៃមន្ត្រីក្រសួងសុខាភិបាល និងទទួល World Vision ជាថ្មី … ខ្ញុំធ្លាប់រំលឹកអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងទឹកដី…
ពូពិតជាមានការរីករាយខ្លាំង ដោយសារតែការអបអរសាទរ និងការស្វាគមន៍របស់ក្មួយៗចំពោះពូ ដែលបានចាត់ទុកពូមិនមែនគ្រាន់តែជាមេដឹកនាំតែប៉ុណ្ណោះទេ ក៏ប៉ុន្តែកាយវិការរបស់ក្មួយៗបានទៅហួសពីនេះ គឺស្ថិតនៅត្រង់ថា ក្មួយៗបានចាត់ទុកពូដូចជាឪពុក ឬជាជីតា។ នេះជាចំណុចពិសេស ហើយដែលលើកទឹកចិត្តពូ ដើម្បីបន្តដំណើរឆ្ពោះទៅមុខទៀត។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត នៅទីកន្លែង ដែលពីម្សិលមិញជួបរហូតដល់ជិត ៣ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេស Manhattan។ ថ្ងៃនេះ យើងជួបជុំជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស ៣ ផ្សេងទៀត ដែលមានតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានតំបន់សេដ្ឋកិច្ចពិសេស Dragon King បាវិត និងតំបន់សេដ្ឋកិច្ចពិសេស Shandong Sunshell … ថ្ងៃនេះ យើងជួបចំនួន ៣២ រោងចក្រ។ ថ្ងៃនេះ ខ្ញុំក៏គិតថា មុននឹងចាកចេញទៅទីក្រុងភ្នំពេញវិញ ក៏ឆ្លៀតចូលមើលការផ្គុំគ្រឿងចក្រ(ដំឡើងរថយន្ត Daehan Auto Cambodia)របស់លោក អូ ស៊ីយ៉ុង …។ ផ្ដល់អនុសាសន៍អោយក្រុមហ៊ុនកូរ៉េ ដំឡើងរថយន្តដឹកកម្មករនៅបាវិត … ចង់ផ្ដល់អនុសាសន៍បន្ដិចថា គួរតែបង្កើតនូវធនាគារ រួចហើយក៏ត្រូវគិត ហៅថា…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំក្មួយៗកម្មករ កម្មការិនី នៅទីនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាកម្មករ/ការិនី នៅតំបន់សេដ្ឋកិច្ចពិសេស ដែលទើបនឹងកាត់ខ្សែបូអម្បាញ់មិញ របស់លោក អូ ស៊ីយ៉ុង ជនជាតិកូរ៉េ ដែលផលិតរថយន្តនៅទីនេះ។ ថ្ងៃនេះ យើងបានចែកពេលវេលាមកកាន់ខេត្តស្វាយរៀង។ ដើមឡើយ ខ្ញុំចង់ដេកនៅស្វាយរៀងនេះ ក៏ប៉ុន្តែដោយសារការងារច្រើនពេកនៅទីក្រុងភ្នំពេញ មិនអាចមកសម្រាកនៅស្វាយរៀងនេះបាន ក៏បានខិតខំក្រោកតាំងពីម៉ោង ៥, ក្មួយឯងក្រោកតាំងពីម៉ោង ២ … ប៉ុន្តែទំលាប់ពូក្រោកម៉ោង ៦ ប៉ុន្តែព្រឹកមិញក្រោកម៉ោង ៥ ដើម្បីអោយបានមកដល់ទីនេះ។ ការស្វាគមន៍យ៉ាងកក់ក្ដៅ អោប/ថើប ជាកម្លាំងចិត្តជំរុញបន្តការជួបកម្មករទូទាំងប្រទេស ល្ងាចនេះ ពូនឹងស្នាក់នៅទឹកដីខេត្តស្វាយរៀងនេះតែម្ដង គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្អែកយើងមានពិធីសំណេះសំណាលមួយទៀត។ ក្នុងចំណុចនេះ ជាចំណុចដែលពូធ្លាប់និយាយហើយថា ពូត្រូវដើរទៅកាន់គ្រប់ទីកន្លែងដែលមានកម្មករ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និងពិនិត្យមើលស្ថានភាព និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាកង្វល់ ឬក៏បញ្ហាចំណោទនានាដែលបានកើតឡើង។ ពូបានជួបជុំច្រើនណាស់ហើយ ជាមួយអ្នកនៅទីក្រុងភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ ក៏ប៉ុន្តែ…