Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកជំទាវហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ឯកឧត្តមចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP) ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាទីមេត្រី ! រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមក ចូលរួមនៅក្នុងពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ – កម្ពុជា ដែលប្រារព្វឡើងយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុលភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក និងពិភពលោក ។ ការជួបជុំទទួលទានឤហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រទេសទាំងអស់នៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង…
ស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម បុប្ផាទេវី ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីជូនដំណើរកីឡាករ/ការិនី គ្រូបង្វឹក និងអ្នកដឹកនាំដទៃទៀត ដើម្បីទៅចូលរួមនៅក្នុងស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន។ ដោយសារប៉ុន្មានម៉ោងមុននេះ គឺនៅម៉ោង ១២:៣០ នាទី ថ្ងៃត្រង់នេះ យើងបានទទួលព័ត៌មានដ៏ក្រៀមក្រំ គឺសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា។ ខ្ញុំសុំអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ធ្វើការក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ សុំអរគុណ។ សោកស្តាយ ចំពោះការបាត់បង់មរតកវប្បធម៌មនុស្សរស់ យើងពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្ស ដែលចាត់ទុកថា ជាមរតកវប្បធម៌មនុស្សរស់។ ក្នុងនាមទូលបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះ សូមចូលរួមជាមួយនឹងសម្តេចម៉ែ ដែលកំពុងតែមានការខ្វល់ខ្វាយជាមួយនឹងបុត្រីច្បង ដែលសោយទិវង្គតនៅពេលនេះ។ សុំចូលរួមជាមួយព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់សម្តេចព្រះរៀម ដែលបានសោយទិវង្គត។ យើងបានចងចាំនូវអ្វីដែលសម្តេចព្រះរៀមបានបន្សល់ទុកតាំងពីទសវត្សរ៍ទី ៦០ និងក្រោយមកទៀត។ នៅទីណាក៏ដោយ ក៏ព្រះអង្គមិនភ្លេច ជាមួយនឹងការរៀបចំគ្រប់ទម្រង់នៃសិល្បៈបុរាណខ្មែរយើង ក្នុងនោះ របាំព្រះរាជទ្រព្យ គឺស្ថិតជាផ្នែកដ៏សំខាន់នៃការគាំពារដឹកនាំដោយព្រះអង្គ ក្នុងន័យដើម្បីរំលឹកទៅដល់វីរភាព និងការចូលរួមចំណែក…
គោលនយោបាយវិស័យអប់រំត្រឹមត្រូវ ស្រាយបញ្ហាសង្គម និងចំណុចទាក់ទងយុវជន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សវិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ដែលនេះ គឺជាលើកទី ១៦ ដែលខ្ញុំព្រះករុណាខ្ញុំចូលរួម នៅក្នុងពិធី(ចែកវិញ្ញាបនបត្រ/សញ្ញាបត្រ) នៃសាកលវិទ្យាល័យនេះ ចាប់តាំងពីកកើតពីវិទ្យាស្ថានរហូតដល់សាកលវិទ្យាល័យ។ អម្បាញ់មិញយើងបានស្តាប់ទាំងអស់គ្នា នូវរបាយការណ៍របស់សាកលវិទ្យាធិការ ឯក មនោសែន ដែលបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារតែយើងបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំត្រឹមត្រូវ ភាពត្រឹមត្រូវរបស់យើងនៅត្រង់ថា យើងដើរចេញពីជំហានមួយទៅកាន់ជំហានមួយ ហើយក្នុងនោះ ការអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជាវិធានការណ៍ ដែលត្រឹមត្រូវបំផុត។ យើងអាចពិនិត្យមើលថា សាកលវិទ្យាល័យរបស់រដ្ឋ មិនអាចទទួលយកអស់នូវចំនួនសិស្ស ដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យចូលសាកលវិទ្យាល័យនោះទាំងអស់ទេ។ ដូច្នេះ ការអនុញ្ញាតឱ្យវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជារបៀបដោះស្រាយបញ្ហាសង្គម ហើយចំចំណុចទាក់ទងជាមួយនឹងយុវជនតែម្តង។ ការសិក្សាបង់ថ្លៃ ជួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ស្រាយបន្ទុកចំណាយ និងកសាងអគារសិក្សា ក្រោយពីការផ្តល់ឱកាសឱ្យវិស័យឯកជនវិនិយោគទៅលើវិស័យអប់រំ តាមរយៈការកសាងឡើងនូវសាលារៀនតាំងពីថ្នាក់មត្តេយ្យ បឋម…