Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទទួលជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» អមជាមួយការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព »។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានគាំទ្រកម្ពុជា និងជឿជាក់លើកម្ពុជា ហើយកន្លងមកធ្លាប់បានជ្រើសរើសកម្ពុជាជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦ »។ ថ្ងៃនេះ កម្ពុជាទទួលបានកិត្តិយសបន្ថែមទៀត ដោយក្រុមប្រឹក្សាសម្រេចផ្តល់ជូននូវជ័យលាភីថ្មីមួយទៀតដល់កម្ពុជាគឺ «រាជធានីភ្នំពេញ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» និងការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងសហការី ដែលបានពិនិត្យសម្រេចផ្តល់ជូននូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅ ដែលនឹងជួយជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងថែមទៀត។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] អរគុណដល់សុន្ទរកថាលើកទឹកចិត្ត ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណជាមួយនឹងសុន្ទរកថាដ៏មានតម្លៃ ដែលជាសុន្ទរកថាលើកទឹកចិត្ត ចំពោះខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ពីសំណាក់ឯកឧត្តម បណ្ឌិត…
ចែករំលែកនូវពរជ័យ បានពីការបួងសួង ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា…
សូមក្រាបថ្វាយបង្គំ ព្រថេះរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! ថ្នាក់ដឹកនាំ និងក្មួយៗ នៃកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា” ដែលបានរៀបចំយ៉ាងឱឡារិកនាពេលនេះ។ វត្តមានក្នុងឱកាសដ៏ថៃ្លថ្លានេះ គឺជាមូល ដ្ឋានដ៏មានតម្លៃ សម្រាប់ជំរុញលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែមានឆន្ទៈ, មោទនភាពចំពោះខ្លួនឯង និងចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលកាយរឹទ្ធិជាតិកម្ពុជាខិតខំសម្រេចបាន ក្នុងរយៈពេលកន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោកស្រី មកពីអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងអង្គការសមាគមជាតិកាយរឹទ្ធិ នៃបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប, ប្រជាជនក្នុងសហគមន៍,…