Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) មានស្រូវពូជល្អប្រើប្រាស់ ម្ខាងទទួលបានផល ម្ខាងទៀតមានទីផ្សារ, គណបក្សប្រជាជនបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា, គ្រោះជំនន់ធ្ងន់ធ្ងរលាតសន្ធឹងដល់ ២០ ខេត្ត/រាជធានី ថ្ងៃនេះ អាចចាត់ទុកថា ខ្ញុំមកកាន់ទីនេះយឺតបន្តិច។ ខ្មែរយើងប្រើពាក្យថា “មកយឺតប្រសើរជាងអត់បានមក”។ ខ្ញុំបានទទួលដំណឹងជាបន្តបន្ទាប់ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះមកខេត្តកំពង់ធំជាញឹកញាប់ ជាមួយនោះក៏បានជួបជាមួយនឹងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលបានធ្វើរបាយការណ៍អម្បាញ់មិញ ហើយក៏បានផ្ញើជូននូវសំភារៈ ស្បៀងអាហារ ស្រូវពូជ ឲ្យចែកមុន។ មុននឹងចូលបន្តទៅទៀត អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីពាំនាំមកនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ។ ថ្ងៃនេះ គឺជាខួបលើកទី ១៨ នៃថ្ងៃគ្រងរាជ្យរបស់ព្រះមហាក្សត្ររបស់យើង។ ១៨ ឆ្នាំ បានកន្លងផុត ជាមួយនឹងការរីកលូតលាស់របស់ប្រទេសជាតិនិងប្រជាជន ជាមួយនឹងការយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនរបស់ព្រះមហាក្សត្រ។ ចេញពីទីនេះ ជាមួយនឹងការថ្លែងនូវការអបអរសាទរនូវខួបអនុស្សាវរីយ៍ ១៨ ឆ្នាំនៃការគ្រងរាជ្យ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរចំពោះព្រះករុណាព្រះមហាក្សត្រ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មានុយឺនយូរ ដើម្បីគង់ប្រថាប់នៅជាម្លប់របស់ប្រជារាស្ត្រតរៀងទៅ។ ងាកមកការជួបជុំ…
(១) ក្នុងកាលទេសៈលំបាក មន្ត្រីគណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយ, យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ អត់ភ្លេចយើងទេ, រាជរដ្ឋាភិបាលបញ្ចេញគ្រាប់ពូជប្រមាណ ៧ ០០០ តោន រួចហើយ, កន្លែងមានប្រភពទឹកប្រើពូជស្រូវដាំដុះឡើងវិញ កន្លែងគ្មានប្រភពទឹកធ្វើដំណាំរួមផ្សំ ថ្ងៃនេះ យើងជួបជុំគ្នាយើងក៏បានដឹងថាបងប្អូនទាំងអស់បានមកជួបជុំគ្នា ហើយធ្វើដំណើរតាំងពីយប់។ មុននឹងខ្ញុំចូលថ្លែងទៅកាន់បងប្អូនបន្តទៀត អនុញ្ញាតអោយខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតាជាតិខ្មែរជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ ហើយព្រះអង្គក៏តែងតែមានកង្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គជួយសង្គ្រោះប្រជាពលរដ្ឋ។ ថ្ងៃនេះការជួបជុំនេះ គឺមានចំនួនមិនជាច្រើនទេ បើប្រៀបធៀបជាមួយប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែការជួបនេះគឺសំដៅទៅលើអ្នកដែលត្រូវការពូជដើម្បីយកទៅស្ដារឡើងវិញ។ ខ្ញុំបានធ្វើដំណើរជិតមួយជុំទន្លេសាប។ អាចថាថ្ងៃនេះជាថ្ងៃចុងក្រោយ(នៃដំណើរ)លើកទី១ របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅជំពាក់ខេត្តកំពង់ធំមួយទៀត ដែលខ្ញុំមិនទាន់បានទៅ។ ខ្ញុំមានភារកិច្ចចូលទីក្រុងភ្នំពេញដើម្បីដោះស្រាយការងារមួយចំនួន ក្នុងហ្នឹងមានច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ បន្ទាប់ទៅខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ហើយនិងមានខេត្តដែលនៅក្រៅពីទន្លេសាប ដូចជាខេត្តព្រៃវែងដែលទទួលរងផលប៉ះពាល់។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តនិងមូលដ្ឋាននានា ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលបានខិតខំជួយដល់ប្រជាពលរដ្ឋនៅទីនេះ។ ក្នុងកាលទេសៈដែលមានការលំបាក យើងតែមានមន្ត្រីរបស់គណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយបញ្ហា។ ខ្ញុំសូមអរគុណចំពោះសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដែលបានចែករំលែកនឹងធ្វើសកម្មភាពទាន់ពេលដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនៅពេលនេះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណនិងកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើង ដែលខិតខំរើបម្រះចេញពីវិបត្តិនៃគ្រោះទឹកជំនន់ និយាយដោយឡែក និងវិបត្តិនៃជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដែលបានកើតរហូតមកដល់ពេលនេះ សល់តែប៉ុន្មានខែទៀតទេគឺគម្រប់ ៣…
(១) ចត្តាឡីស័ក ករណីកូវីដ-១៩ ២០២០ មិនអាចធ្វើដំណើរមកពោធិសាត់, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបបញ្ហាបណ្តាលពីគ្រោះជំនន់ទឹកភ្លៀង ថ្ងៃនេះ យើងជួបជុំគ្នាក្រោមដំណក់ទឹកភ្លៀងមុននេះបន្ដិច។ ឥឡូវនេះ ភ្លៀងក៏បានបញ្ចប់។ ប្រហែលដូចជាគេនិយាយថាមកពីចាញ់សម្រស់។ ប៉ុន្តែយើងមិនដឹងច្បាស់ទេថា តើចាញ់សម្រស់អ្នកណា? ដោយសារសម្រស់ខ្ញុំឬសម្រស់លោកជំទាវ ម៉ែន សំអន? ឬក៏សម្រស់របស់ក្មួយស្រីណាម្នាក់នៅក្នុងចំណោមនេះ ឬបុរសណាម្នាក់នៅក្នុងចំណោមនេះ? យ៉ាងណាក៏ដោយ ការជួបជុំរបស់យើងបានធ្វើឡើងក្នុងគោលដៅដោះស្រាយបញ្ហាដែលយើងបាននិងកំពុងប្រឈម។ អម្បាញ់មិញ អភិបាលខេត្តស្ដីទីបានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការខូចខាតនៅក្នុងខេត្តពោធិ៍សាត់ ហើយក៏បានបញ្ជាក់អំពីអ្វីដែលបានទទួលនិងកិច្ចការត្រូវបន្ត។ ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ដែលយើងបានប្រឈមជាមួយនឹងបញ្ហា(ទឹកជំនន់)នេះ។ កាលពីឆ្នាំ ២០២០ យើងបានជួបប្រទះនូវបញ្ហានេះ(ម្តងរួចហើយ)។ ជាការគួរឱ្យសោកស្ដាយ ពេលនោះ យើងមានការចែកនូវស្រូវពូជ ក៏ដូចជាស្បៀង។ ខ្ញុំមានគម្រោងមកកាន់ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល ពេលនោះមានករណីកូវីដ-១៩ បានកើតឡើង ហើយដោយសារតែខ្ញុំប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ខ្ញុំមិនអាចធ្វើដំណើរមកកាន់ទីនេះ ដោយរំលងនូវវិធានការណ៍សុខាភិបាលដែលបានកំណត់ថា ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ(នោះទេ)។ ខ្ញុំក៏បានបញ្ជូនកូនប្រុសរបស់ខ្ញុំ ឱ្យធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់នេះ តំណាងខ្ញុំចែកស្រូវពូជនិងស្បៀងអាហារជូនប្រជាជនយើង។ ខ្ញុំសូមថ្លែងអំណរគុណ…