Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណទាំងពីគណៈ! ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ហាគឹមទួន សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្ដងទៀត បន្ទាប់ពីប៉ុន្មានខែមុននោះ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវកន្លែងទឹកស្អាតនៅជិតទីរួមខេត្តកំពត។ សំរាប់ផ្នែកស៊ីម៉ង់ត៍ កាលពីខែ កុម្ភៈ ២០១៨ ក៏បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាជីវកម្ម ជីបម៉ុង នៅស្រុកបន្ទាយមាស។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលស្ថិតនៅចំ(ពី)មុខយើងនេះ ហើយដែលមានទីតាំងនៅស្រុកដងទង់ ខេត្តកំពតរបស់យើង។ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលចាស់ ដែលយើងមានកន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់មិញ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន ហើយក៏វាបានចំណេញថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ។…
នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយ សិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។ ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។ ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ណាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែរ ជាតិ សាសនា និងព្រះមហាក្សត្រ”៕
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] ជិតខ្លាយទៅជាឆ្អឹងដែកស្បែកស្ពាន់ហើយ។ ខែតុលានិងវិច្ចកានេះ គឺជាខែដែលប្រមូលផ្ដុំការងារ។ ឆ្នាំនេះខែតុលា គឺទៅក្រៅប្រទេសច្រើន អឺរ៉ុបនិងអាស៊ី ហើយប៉ុន្មានថ្ងៃនេះ ៣ ថ្ងៃនៅបាងកក។ មានមួយថ្ងៃនោះពាក់ស្បែកជើងតាំងពីម៉ោង ៦ ព្រឹក ដោះស្បែកជើងវិញម៉ោង ១១ យប់។ ម្សិលមិញសៀមរាប។ ថ្ងៃនេះភ្នំពេញ។ ប៉ុន្តែ ចាប់ពីថ្ងៃស្អែកទៅ សុំទោសមិនបានទទួលទេ។ ឯកសារធ្វើធម្មតា ប៉ុន្តែយើងអស់ពេលហើយ។ ថ្ងៃខានស្អែកចាប់ផ្ដើមចូលដល់បុណ្យជាតិ ហើយចូលបុណ្យអុំទូក បន្ទាប់ទៅត្រូវផែនការទៅបើកការដ្ឋានផ្លូវនៅកំពង់សោម បន្ទាប់ទៅត្រូវហោះទៅកូរ៉េខាងត្បូងទៀត មានជំនួបអាស៊ាននិងកូរ៉េ។ បើសិនជាមិនមានការហ្វឹកហាត់តាំងពីក្មេង ប្រហែលជារត់មិនរួចទេ។ ប៉ុន្តែមិនអីទេ។ [ចប់សេចក្ដីអធិប្បាយ ១] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធី ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិក នាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមកោត- សរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសេដ្ឋា- បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ ដែលបានរួមគ្នាយ៉ាង សកម្មក្នុងការរៀបចំឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ដ៏មានសារៈសំខាន់នេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នញក់ព័ន្ធ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល…