Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកា អង្គមហាសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមនៅក្នុង ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩ ដែលប្រារព្វឡើងយ៉ាងអធិកអធម នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សហព័ន្ធអតីតយុទ្ធជនឤស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលបានរួមគ្នា បំពេញការងារយ៉ាងសកម្មធ្វើឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈ ស្របតាមគោលដៅជាឤទិភាពរបស់ខ្លួន។ ថ្ងៃនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនឤស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបណ្តាប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន ចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកឤស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ឤស៊ាន ទាំងបច្ចុប្បន្ន និងអនាគត។ ជាការពិត ប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។ ជាក់ស្តែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជា បានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេស ការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។…
គម្រោងអគារឥន្ទ្រទេវី ឡើងតម្លៃលើសការគ្រោងទុក ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារឥន្ទ្រទេវី ក៏ដូចជាចូលរួម ដើម្បីនឹងផ្ដល់ជូននូវគោរម្យងារ និងសញ្ញាបត្រ សម្រាប់ជាផ្នែកដែលព្រះរាជទានដោយព្រះមហាក្សត្រ និងការសិក្សានៅទីនេះ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់រាជបណ្ឌិត្យសភា ដែលរយៈពេលកន្លងទៅនេះ ឆ្លងកាត់ថ្ងៃនេះ គឺរយៈពេល ២០ ឆ្នាំ ក៏ប៉ុន្តែ ទោះបីជាបានយកចិត្តទុកដាក់ តែរាជបណ្ឌិត្យសភារបស់យើងគ្មានកន្លែងធ្វើការគ្រប់គ្រាន់ ឱ្យសក្តិសមទៅនឹងស្ថាប័ន ដែលជាស្ថាប័នខួរក្បាលរបស់ជាតិនោះទេ។ ដូច្នេះហើយបានជានៅឆ្នាំ ២០១៧ ខ្ញុំមើលឃើញថា វាមានការចាំបាច់ដើម្បីកសាងនូវអគារមួយសម្រាប់រាជបណ្ឌិត្យសភា។ កាលពីពេលនោះ យើងគូសប្លង់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែល ៤ ទៅ ៥ លានដុល្លារទេ ក៏ប៉ុន្តែចេះតែថែមថយចុះឡើងៗ ឥឡូវអគារគឺឡើងតម្លៃទៅដល់ប្រមាណ ១០ លានដុល្លារ ដែលនឹងត្រូវសម្រេចរួចរាល់នៅឆ្នាំ ២០២០ ខាងមុខ។ ពេលនោះយើងនឹងមានកន្លែងធ្វើការគ្រប់គ្រាន់។ សម្រាប់អគារនេះ គឺខ្ញុំបានធ្វើការជាមួយលោកឧកញ៉ា ពង់ ខៀវសែ ដើម្បីសុំការគាំទ្រខាងហិរញ្ញវត្ថុ និងបានប្រសិទ្ធនាមថា អគារឥន្ទ្រទេវី។ សុំយកឱកាសនេះ អរគុណលោកឧកញ៉ា ដែលបានផ្ដល់នូវវិភាគទានសម្រាប់អគារនេះ។ រាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវផង បណ្តុះបណ្តាលផង ស្ថាប័នស្រាវជ្រាវមួយនេះ មានអាយុកាល…
-លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល -ឯកឧត្តម ចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP) -ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា -ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបាន មកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩- កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន ៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាន នៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak…