Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើង ស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង ១២ ថ្ងៃ ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំនួន ២.១៩៨.៤០០ ដុល្លារអាមេរិក។ ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់ ១ ម៉ឺនដុល្លារ សម្រាប់ ២៤ នាក់ ឯ ២ នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត ៦០ ម៉ោង និងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន ៣ ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់ ៣០ ម៉ឺនដុល្លារ។ ថវិកានៅសល់ ១.៨៩៨.៤០០ ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨ នាក់ ដែលក្នុងមួយនាក់ទទួលចំនួន ៦៧.៨០០ ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល ១ ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ…
មរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដែលបានកើតឡើង ខ្ញុំអាចបញ្ជាក់ជូនអស់លោកនៅពេលនេះ។ យើងអាចជួបជុំគ្នាបាន។ ជាពេលវេលាដ៏ពិសេសមួយ ដែលខ្ញុំអនុញ្ញាត អោយអស់លោកអាចចោទចេញជាសំណួរ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះនោះ ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋរបស់យើង(ដែលបានបាត់បង់ជីវិត) ហើយក៏សូមចូលរួមសោកស្តាយចំពោះអ្នកដែលត្រូវរបួស។ ប្រសិនបើខ្ញុំមិនមានភារកិច្ចធំ ទៅប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំពិតជាមានវត្តមានតាំងពីព្រឹក ថ្ងៃកើតហេតុម្ល៉េះ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងពន្យារពេលបាន និងផ្អាកទៅចូលរួមប្រជុំអាស៊ានបានទេ។ នៅក្នុងពេលប្រជុំអាស៊ាននោះ ខ្ញុំបានឆ្លងឆ្លើយជាប់ជាមួយ ឯកឧត្តម អភិបាលខេត្ត យន្ត មីន ជាមួយប្រធានក្រុមការងារ សាយ សំអាល់ ជាមួយអគ្គបញ្ជាការកងទ័ព វង្ស ពិសេន និងអភិបាលក្រុង សុខ ឡេង។ ជាលើកដំបូងដែលប្រទេសកម្ពុជា កើតហេតុការណ៍ដូចនេះ យើងបានទទួលព័ត៌មានជាបន្តបន្ទាប់។ ប្រត្តិបត្តិការសង្គ្រោះបែបនេះ គឺជាលើកដំបូងដែលយើងកើតនៅក្នុងប្រទេសរបស់យើង ដែលជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកម្លាំងទាំងអស់ ដែលបានខិតខំចូលរួមនៅក្នុងប្រតិបត្តិការ រុករក និងសង្គ្រោះនៅទីនេះ។ បើគ្មានការខិតខំទេ សូម្បីតែមនុស្សពីរនាក់ចុងក្រោយមុននេះ ប៉ុន្មានម៉ោង ក៏មិនអាចរស់រានមានជីវិតបានផង។ ខ្ញុំពិតជាអរគុណចំពោះអ្នកដែលបានចូលរួម ទាំងអ្នកដែលបានចូលរួមដោយកម្លាំងផ្ទាល់ ទាំងអ្នកដែលបានចូលរួមដោយសម្ភារៈបរិក្ខា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ និងសមានចិត្តដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់…
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០ លានរៀល(សែសឹបលានរៀល)ឬ ១ មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕