Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក និងឯកឧត្ដម រដ្ឋមន្រ្តី (Andrej) Babis ផ្ទាល់ ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Prague ដ៏ស្រស់ស្អាតនេះ។ នេះជាលើកទី ៤ ហើយ ដែលខ្ញុំមកទស្សនកិច្ចនៅទីក្រុង Prague ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៤ មុនពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានៅឆ្នាំ ១៩៨៥។ លើកនេះ គឺជាទស្សនកិច្ចដ៏គួរឱ្យចងចាំ ដែលខ្ញុំសូមយកឱកាសនេះ កម្ពុជាចងចាំជានិច្ច និងសូមថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលអតីតប្រទេសឆេកូស្លូវ៉ាគី ដែលបានផ្ដល់ជំនួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ក្រោយពេលរំដោះពីរបបខ្មែរក្រហម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆែក ដែលបានលុបបំណុលកម្ពុជាជំពាក់ក្នុងអំឡុងទសវត្សរ៍ ៨០ និងបង្វែរបំណុលដែលនៅសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា ហើយសូមអរគុណឆែក ដែលបានសម្រេចផ្ដល់ ១,៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក្នុងរយៈពេល ៦ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ ២០២៣ …(ដាច់សម្លេង) បន្តការអភិវឌ្ឍទ្វេភាគីនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្ម័គ្រស្មោះ ចំពោះរដ្ឋាភិបាលឆែក…
ថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាដំបូង អនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូបង្រៀន ថ្នាក់ដឹក នាំ និងគ្រីស្ទបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយសូមព្រះយេស៊ូគ្រីស្ទប្រទានពរជ័យសម្រាប់អស់លោកអ្នកទាំងអស់។ ថ្ងៃនេះជាថ្ងៃថ្មីមួយទៀត ដែលយើងសន្យាជួបគ្នាប្រចាំឆ្នាំ។ មួយឆ្នាំកន្លងផុតទៅ យើងបានធ្វើកិច្ចការជាច្រើនដើម្បីរួមចំណែកកសាងប្រទេសជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូននូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ គ្រីស្ទបរិស័ទទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេស ក៏សូមថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទ ដែលបានបោះឆ្នោតជូនគណបក្សកម្ពុជាក្នុងរយៈពេលកន្លងទៅ។ យើងបាននិយាយគ្នាហើយថា នៅពេលដែលមានវត្តមានរបស់ខ្ញុំជានាយករដ្ឋមន្ត្រី យើងនឹងជួបគ្នាជាប្រចាំឆ្នាំ ហើយដោយសារតែការបោះឆ្នោតឆ្នាំទៅ គ្រីស្ទបរិស័ទមិនត្រឹមតែចូលរួមការបោះឆ្នោតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបោះឆ្នោតជូនគណបក្សប្រជាជន ដែលផ្តល់នូវលទ្ធភាពឱ្យខ្ញុំបន្តតំណែងជានាយករដ្ឋមន្ត្រី ទើបមានជំនួបនៅថ្ងៃនេះ។ Amen។ ជំនួបសាសនានឹងបន្តមាន ពីនេះដល់ ឆ្នាំ ២០២៣ និងបើបន្តជាប់ឆ្នោត ដល់ឆ្នាំ ២០២៨ ខ្ញុំសូមកោតសរសើរចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ហឹម ឆែម ក្នុងរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍភាព នៃគ្រីស្ទបរិស័ទ នៃគ្រីស្ទសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណុចនេះ ក៏ដូចជាពេលមុនៗ ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់អំពីទំនាក់ទំនងទាក់ទងជាមួយនឹងសេរីភាពនៃជំនឿខាងសាសនា។ បញ្ហាចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាន់យកតាំងពីរំដោះ ៧ មករា…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩- ១០ តុលា ២០១៩ ដែលប្រារព្ធឡើងយ៉ាងឱឡារិក នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះវឌ្ឍនភាព ជាពិសេសសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងវិស័យធនាគារ និងសូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា គ្រប់ជំនាន់ ជាពិសេសឯកឧត្តម ចាន់ ភិន ឯកឧត្តម ចា រៀង ឯកឧត្តម ថោ ប៉េងលាត និង ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍប្រព័ន្ធធនាគារកណ្តាល ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសជាមិត្ត, ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការជាតិ-អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ ដែលបានផ្តល់ជំនួយបច្ចេកទេស, កិច្ចសហការ និងរាល់ការគាំទ្រនានា ក្នុងបុព្វហេតុ អភិវឌ្ឍវិស័យធនាគារនៅកម្ពុជាកន្លងមក។ ជាការពិត, ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩, ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវខឿន និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើតធនាគារកណ្តាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ…