Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការចំពោះកិច្ច, ភ្នំពេញក្លាយទៅជាចំណុចសំខាន់នៃការឆ្លងរីករាលដាល ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំងគឺបានប្រើប្រាស់នៅគ្រប់ខេត្ត-រាជធានី ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញត្រូវតែប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ហើយបានស្នើ Sinopharm ៤០ ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកដែលមានហានិភ័យដូចជាកង់បី ដូចជាតាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការនៅតាមផ្សារដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្រើប្រាស់បានបន្ថែមទៅលើដែលយើងបានចាក់ AstraZeneca ទៅឲ្យមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលបាន ដែលរងហានិភ័យទាក់ទិនជាមួយនឹងមុខរបរក្រៅប្រព័ន្ធជាពិសេសនៅទីផ្សារតែម្តង។ អញ្ចឹង ខ្ញុំសុំស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច មួយទៀតអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់អំពីការចាក់(វ៉ាក់សាំងនេះ)ហើយអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅទីផ្សារឲ្យបានឆាប់រហ័ស។ ធ្វើសកម្មភាពដើម្បីបានចាក់វ៉ាក់សាំងឲ្យពួកគាត់ដូចដែលយើងបានធ្វើចំពោះកម្មករនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផងដែរ។ អ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗដែលយកតាមការបញ្ជាពីកន្លែងមួយទៅកាន់កន្លែងមួយក៏ត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការ។ Sinopharm គឺជាវ៉ាក់សាំងដែល(មានចន្លោះពេល)ឆាប់(រវាងការ)ទទួលដូសទី ១ និងដូសទី ២។ កូនៗ របស់ខ្ញុំ បានទទួលចាក់…
ជូនឯកឧត្ដម លោកជំទាវ អភិបាលខេត្ត រាជធានី! នៅពេលខាងមុខនេះ ការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដែលមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ។ តាមគម្រោងរបស់យើង ក្នុងមួយខែត្រូវចាក់ឱ្យបានក្នុងកម្រិតយ៉ាងហោចគឺ ១ លានដូស ព្រោះថាវ៉ាក់សាំងដែលយើងទិញ និងទទួលជំនួយ នឹងមកជាបន្តបន្ទាប់។ ដូច្នេះ វ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ក្នុងរឿងនេះ ខ្ញុំសូមស្នើឱ្យអភិបាលខេត្តទាំងអស់ ខ្ញុំមិននិយាយពីរាជធានីភ្នំពេញទេ តែនិយាយទៅតាមអភិបាលខេត្ត គឺត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដែលទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តទៅជួយ ឬចល័តពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយ សូមឱ្យខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។ សណ្ឋាគារ ផ្ទះសំណាក់ មាននៅសល់ច្រើន ដែលយើងអាចពឹងពាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់ឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងការយកថវិកាទៅជួលបន្ថែម ក្នុងពេលដែលគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះទៅជួយដល់ប្រជាជន។ អញ្ចឹង ថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកានៃការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យ ប៉ុន្តែ ការស្នាក់នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ ត្រូវឱ្យអភិបាលខេត្តទទួលរ៉ាប់រង ទទួលខុសត្រូវ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋនិងម្ចាស់សណ្ឋាគារនៅតាមទីកន្លែង ដែលក្រុមគ្រូពេទ្យទៅស្នាក់ មិនកំណាញ់ទេ ទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះ។ ដូច្នេះ ខ្ញុំសុំថា គណៈកម្មការចំពោះកិច្ចគឺរៀបចំគម្រោងនៃការចំណាយទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ។ សម្រាប់ការស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ទុកការទទួលខុសត្រូវនេះឱ្យអភិបាលខេត្តទទួលរ៉ាប់រង។ ខ្ញុំគិតថា…
ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ! ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដនៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។ ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm…