Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
លោក អែនដ្រៀស ហ្សឺប្រាក់( Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសូមសម្ដែងនូវអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងប្រភេទ ហ្វៃស៊័រ (Pfizer )ចំនួន ២.៣៥០.៥៣០ ដូស ដែលក្នុងនោះ ៧៨៣.០០០ ដូស បានមកដល់កម្ពុជានៅថ្ងៃនេះ ហើយ ១.៥៦៧.៥៣០ ដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាកំពុងព្យាយាមសម្រប បន្សាំខ្លួន និងរស់នៅតាមប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។ ចាប់តាំងពីមានការផ្ទុះ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាយល់…
ប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិ និងសារមន្ទីរគយ ថ្ងៃនេះ ជាមួយនឹងព្រះពិរុណកំពុងតែប្រោះព្រំនៅក្នុងខែមិគសិរ ដែលជារឿងចំឡែកបន្ដិចត្រង់ថា ខែនេះហើយ នៅភ្លៀងបន្ត … ប៉ុន្តែគឺជាការទស្សន៍ទាយត្រូវរបស់ផ្នែកឧតុនិយម ដែលថានឹងមានភ្លៀងធ្លាក់ គាប់ជួនជាមួយនឹងថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ។ យើងកំពុងឈរនៅទីកន្លែងមួយ ដែលពីមុននេះស្ថិតនៅក្នុងស្ថានភាពស្ងាត់ជ្រងំ ឬក៏មានភាពរខេករខាក។ ឥឡូវ អគារ ៣៥ ជាន់ កំពុងតែបង្ហាញខ្លួនជាការរួមចំណែកសម្រាប់ផ្នែកអចលនទ្រព្យ ឬក៏អាចថាជាការរួមចំណែកធ្វើឱ្យទីក្រុងនេះកាន់តែមានការរីកចម្រើន។ អម្បាញ់មិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍សព្វគ្រប់ទាក់ទិនទៅនឹងដំណើរវិវឌ្ឍន៍នៃផ្នែកគយ រដ្ឋាកររបស់យើងតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់ពេលនេះ … មុននឹងខ្ញុំនិយាយទៅដល់(ថ្ងៃបង្កើតគយនៅកម្ពុជា ក្នុងចំណោម) អគារដែលយើងសម្ពោធ ៣ គឺ អគាររដ្ឋបាល ដែលមាន ៣៥ ជាន់នេះ មានដល់ទៅ ៤៤.៤២៣ ម៉ែត្រការ៉េ សាងសង់អស់ទឹកប្រាក់ចំនួន ៣៣.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសាលាជាតិគយ សាងសង់អស់ទឹកប្រាក់ ១៤.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសារមន្ទីរគយ ដែលការជួសជុលកែលំអ អស់ ៣៨០.០០០…
សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលយើងចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារកូវីដ–១៩ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ១២៤,០២៣ នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការលំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លងរាប់រយនាក់ និងមានស្លាប់រាប់សិបនាក់។ យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅសល់តែមួយលេខ គឺក្រោម ១០ នាក់…