Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ, បងប្អូនជនរួមជាតិ, ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករលឹក! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស ហើយដែលខ្ញុំព្រះករុណាខ្ញុំ ទទួលព័ត៌មានថា មួយផ្នែកនៅប៊ែលហ្ស៊ិកនេះ មួយផ្នែកអញ្ជើញមកពីបារាំង មួយផ្នែកអញ្ជើញមកពីអង់គ្លេស មួយផ្នែកអញ្ជើញមកពីហូឡង់ ហើយក៏មាននិស្សិតអាហារូបករណ៍របស់យើងដែលកំពុងសិក្សា នៅក្រៅប្រទេសក៏មកដល់ទីនេះផងដែរ។ ថែមទាំងបងប្អូនមកពីកាណាដាថែមទៀត ដែលថ្ងៃមុនអត់បានជួប នៅអាមេរិក ឥឡូវហោះមកជួបដល់អឺរ៉ុបតែម្តង។ អរគុណជនរួមជាតិ ដែលមកពីឆ្ងាយ និងរង់ចាំយូរ ដើម្បីបានជួប ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយហាក់ដូចជាមានអារម្មណ៍ជំពាក់គុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជំពាក់គុណចំពោះបងប្អូនទាំងអស់ ព្រោះថាមានហេតុផល ២ ដែលខ្ញុំព្រះករុណាខ្ញុំគិតថា គឺជាការជំពាក់គុណ … ទី ១ ការខិតខំធ្វើដំណើរពីចំងាយមកកាន់ទីនេះ។ អ្នកនៅប៊ែលហ្ស៊ិក បើទោះបីនៅក្នុងប្រទេសប៊ែលហ្ស៊ិក ក៏មិនមែននៅក្នុងទីក្រុងនេះដែរទេ អាចថានៅឆ្ងាយក៏បានធ្វើដំណើរមក។ ប៉ុន្តែអ្នកខ្លះធ្វើដំណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មករកជួបចំពោះខ្ញុំ ថែមទាំងត្រូវទទួលនូវការគំរាមកំហែងពីក្រុមប្រឆាំងទៀតផង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹកស្មានមិនដល់ថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផង គេហ៊ានគំរាមប្រជាពលរដ្ឋដែលគ្រាន់តែមកទទួលនាយករដ្ឋមន្ត្រីប្រទេសរបស់ខ្លួន ហើយប្រមាថទៅដល់ការបាញ់ថែមទៀត។ នេះមកនៅប្រទេសគេ ហើយប្រទេសប្រជាធិបតេយ្យថែមទៀត គេហ៊ានហាមាត់និយាយទៅដល់ការវាយតប់ ឬដល់បាញ់ប្រហារ ចុះបើគេមានអំណាចពិតប្រាកដ…
ឯកឧត្តម ស៊ីរូស៊ីហ្កេ សេកូ (Hiroshige SEKO) រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម ហ៊ីរ៉ូយូគិ អ៊ិស៊ីហ្គិ (Hiroyuki Ishige) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយឥតឧបមា ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចជប៉ុន-មេគង្គ ក្រោមប្រធានបទ “តំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ស្របពេលខួបលើកទី ១០ នៃកិច្ចសហប្រតិបត្តិការ ជប៉ុន-មេគង្គ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AMEICC) ដែលបានផ្តួចផ្តើមគំនិត ផ្តល់ការគាំទ្រ និងធ្វើការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ហើយដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការចាប់អារម្មណ៍ ការគាំទ្រ និងការយកចិត្តទុកដាក់…
ឯកឧត្តមនាយរដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ! ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមេគង្គ! សមាជិកនៃក្រុមអ្នកយកព័ត៌មាន! អស់លោក លោក លោកស្រី! ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ទើបតែបានសង្ខេបខ្លីៗ អំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលមេគង្គ- ជប៉ុន លើកទី ១០ នេះ។ យើងបានពិភាក្សាអំពីបញ្ហារួម និងបានដាក់ចេញទិសដៅសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងយុទ្ធសាស្ត្រទីក្រុងតូក្យូ ២០១៨ ដែលត្រូវបានគាំទ្រដោយគម្រោងជាក់ស្តែងជាច្រើន ស្របតាមគំនិតផ្តួចផ្តើមចំនួន ៣ គឺ៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ, គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងផែនការមេនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្វ អាយេយ៉ាវាឌី/ចៅផាយ៉ា/មេគង្គ (The Ayeyawady–Chao Phraya-Mekong Economic Cooperation Strategy or ACMECS)។ កម្ពុជាសូមគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃពហុនិយមដ៏រឹងមាំ និងលើកកម្ពស់ សន្តិភាព ស្ថេរភាព និងវិបុលសុខ សម្រាប់តំបន់ និងសកលលោក។ សម្រាប់អនាគតនៃសហប្រតិបត្តិការមេគង្គ-ជប៉ុនរបស់យើង កម្ពុជាសូមគូសរំលេចនៃសារសំខាន់នៃការតភ្ជាប់ឧស្សាហកម្ម ដែលជាមធ្យោបាយមួយដើម្បីត្រៀមឆ្លើយតប និងចាប់យកកាលានុវត្តភាពពីបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេស ការទាញយកផលប្រយោជន៍ឱ្យបានកាន់តែច្រើនពីសេដ្ឋកិច្ចឌីជីថល។ ក្នុងបរិការនេះកម្ពុជាមានសេចក្តីរីករាយ ដែលបានឃើញការប្តេជ្ញាចិត្តបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើឧស្សាហកម្មកម្មន្តសាល និងសេវាកម្មនៅក្នុងអនុតំបន់មេគង្គ៕…