Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានរួមគ្នាធ្វើបដិសណ្ឋារកិច្ច និងអបអរសាទរចំពោះ លោកព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ ដែលទើបនឹងទទួលនូវពានរង្វាន់សិល្បៈវប្បធម៌ពីក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន។ អម្បាញ់មិញ យើងក៏បានស្ដាប់នូវចម្រៀងបទ កាត់ខាន់ស្លា ដែលជាបទមួយទាក់ទងជាមួយនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនកម្ពុជារបស់យើង។ បន្ទាប់ទៅ យើងក៏បានស្ដាប់នូវចម្រៀងបែបកំប្លែង ដែល ចម្រៀងនេះ គឺខ្ញុំបានជួបប្រទះជាមួយនឹងគាត់តាំងពីឆ្នាំ ១៩៨២ ឯណោះ។ បើគិតទៅ មានរយៈពេលជាង ៣៦ ឆ្នាំ នៅពេលដែលខ្ញុំចុះទៅកាន់ខេត្តកំពត ជួបគាត់នៅពេលនោះ។ ការចូលរួមនៅថ្ងៃនេះ ក៏ប្រមូលផ្ដុំទៅដោយអ្នកសិល្បករ សិល្បការិនីចាស់ៗ ដែលនៅរស់ ហើយដែលអញ្ជើញ មកចូលរួមផងដែរ។ ក្នុងនោះ ក៏មានលោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចាប៉ីជើងចាស់។ ពិតមែនតែត្រូវបានជរា ប៉ុន្តែអម្បាញ់មិញ ក៏មានកិត្តិយសបានច្រៀងបន្ដិច ដើម្បីអោយយើងបានស្ដាប់។ ជំរុញ និងថែរក្សាសិល្បៈខ្មែរបុរាណ ខ្ញុំពិតជាមានមោទនភាព ដោយសារយើងបានរួមគ្នា ចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន។ ពិតមែនតែ សិល្បករ…
ជម្រុញអោយស្រ្តីចាប់យកការសិក្សាអោយកាន់តែច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២.៨៣៨ នាក់ នៃសាកលវិទ្យាល័យចេនឡា។ ជាការកត់សម្គាល់ នៅក្នុងចំនួន(និស្សិត) ២.៨៣៨ នាក់នេះ មាននារីរហូតទៅដល់ ១.៥៨៧ នាក់ មានន័យថា ស្រ្តីច្រើនជាងបុរស។ នេះក៏ជាផ្នែកមួយនៃការកត់សម្គាល់របស់យើង ប៉ុន្តែ យើងក៏បានកត់សម្គាល់ពីបញ្ហានៅពេលដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្រ្តី និងបុរស មានប្រហាក់ប្រហែលគ្នា។ នៅក្នុងកម្រិតបរិញ្ញាបត្ររង ស្រ្តី និងបុរស គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ នៅពេលឈានឡើងទៅខ្ពស់ គឺស្រ្តីទៅជាទាបជាង។ ខ្ញុំសង្ឃឹមថា អ្វីដែលបានកើតឡើងនៅក្នុងសាកលវិទ្យាល័យចេនឡា ដែលទាក់ទងជាមួយនឹងសមាសភាពយ៉េនឌ័រ ចំនួនអត្រាស្រ្តី គឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនេះក៏កាន់តែច្រើន។ ការបង្កើតអោយមាន គឺជារឿងលំបាក តែអ្វីដែលលំបាកជាង គឺការធ្វើអោយមាននិរន្តរភាព តាមរយៈរបាយការណ៍របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា ដែលអម្បាញ់មិញនេះ នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ចំណុចនេះ វាក៏បានក្លាយទៅសមិទ្ធផលថ្មីមួយទៀតរបស់សង្គមជាតិរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល សុំសម្តែងនូវការកោតសរសើរ…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់។ ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។…