Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សុខសប្បាយទេក្មួយៗ? សុខសប្បាយ។ សុំសួរមួយបានទេ? រឿងមួយចង់សួរមុនគេ។ បានឬមិនបាន? បាន។ ឥឡូវ អ្នកដែលជិតចូលរោងការ មានប៉ុន្មាន? សូមលើកដៃបន្តិច? អរគុណណាស់។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត។ យើងក៏មិននឹកស្មានថា បន្ទាប់ពីបុណ្យអុំទូកហើយ ថ្ងៃនេះដូចជា ៦ រោច ខែកត្តិក ទៅហើយ បែរជាមានភ្លៀងធ្លាក់ជោគជាំបន្ថែមទៀតយប់មិញនេះ។ ប៉ុន្តែ ការដែលមានភ្លៀងធ្លាក់នោះ វាអាចធ្វើអោយយើងមានការលំបាកបន្តិច នៅក្នុងការជួបជុំដោយមានទឹកមានភក់ ប៉ុន្តែវាក៏មិនធ្វើអោយមានការអាក់ខានណាមួយសម្រាប់ជំនួបរបស់យើងថ្ងៃនេះនោះទេ។ អរគុណម្ចាស់រោងចក្រ ដែលអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាក ដើម្បីធ្វើការសំណេះសំណាល ថ្ងៃនេះ ខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនូវការស្វាគមន៍ ចំពោះក្មួយៗជាកម្មករ/ការិនី និងថ្នាក់ដឹកនាំទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបសំណេះសំណាលជាមួយខ្ញុំនៅពេលនេះ ហើយក៏បានទទួលការឈប់សម្រាកនៅពេលល្ងាចនេះ ព្រោះថាក្មួយៗក៏បានធ្វើដំណើរតាំងពីយប់ ដើម្បីមករង់ចាំការជួបជុំនៅទីនេះ។ នេះគឺជាការជួបជុំបន្តទៀត បន្ទាប់ពីអាក់ខានមួយរយៈ ដោយសារតែមានភារកិច្ចជាប់ទៅក្រៅប្រទេសផង និងនៅក្នុងប្រទេសផង។ ក៏ប៉ុន្តែក៏សូមបញ្ជាក់ជូនក្មួយៗជាកម្មករ/ការិនីទាំងអស់នៅទីនេះអោយបានជ្រាប ក៏ដូចជាសុំអធ្យាស្រ័យកម្មករ/ការិនី ដែលខ្ញុំមិនទាន់បានជួប។ គ្រាន់តែនៅខេត្តកណ្ដាលនេះ គឺនៅជំពាក់ដល់ទៅ ២ ទៀត តាកែវជំពាក់ ១ កំពង់ស្ពឺនៅច្រើនជាងគេ ហើយនៅទីកន្លែងដទៃទៀត។…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា អង្គមហាសន្និបាទ ជាទីគោរព! ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ បើកឱកាសឱ្យគ្រប់សមាសភាពយុវជនដែលចង់ចូលរួម ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមបិទមហាសន្និបាទ លើកទី ៤ តំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក។ អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ទៅលើរបាយការណ៍បូកសរុប និងទិសដៅ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមគណបក្សប្រជាជនកម្ពុជា និយាយឱ្យចំ … ខ្ញុំក៏បានឃើញអត្ថាធិប្បាយមួយចំនួនលើវិទ្យុខ្លះ និងសារព័ត៌មានខ្លះ អំពីអព្យាក្រឹត្យភាព ឬអំពីការតែងតាំងនេះ/នោះ។ ខ្ញុំសូមរុញទូកបណ្ដោយទឹកថា អស់លោកក្រុមប្រឆាំង សុំកុំសង្ឃឹមថាបានមកចូលរួមអង្គុយជាមួយ ស.ស.យ.ក ឱ្យសោះ។ សុំប្រាប់ជាមុន។ ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ ហើយបើកឱកាសឱ្យគ្រប់សមាសភាព នៃយុវជនដែលចង់ចូលរួម ប៉ុន្តែ ពួកអ្នកឯងមិនចង់ចូលរួម គឺជារឿងរបស់អ្នកឯង។ បើទោះបីជាអ្នកឯងបង្កើតនូវអង្គការចាត់តាំងមួយដែលគាំទ្រអ្នកឯង ក៏អ្នកឯងមិនផ្ដល់ឱកាសឱ្យអង្គការយុវជនរបស់បក្សកាន់អំណាចទៅចូលរួមនោះទេ។ នេះគឺជារឿងពិត។ សូម្បីតែនៅសហរដ្ឋអាមេរិក បើទោះបីជាពួកអង្គការរបស់ពួកសាធារណរដ្ឋ ក៏មិនទៅលូកឡំជាមួយពួកប្រជាធិបតេយ្យ។ ឯពួកអង្គការរបស់ពួកប្រជាធិបតេយ្យ ក៏មិនទៅលូកឡំជាមួយអង្គការសាធារណរដ្ឋនោះទេ។…
សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ! ស្អែកនេះជាថ្ងៃបុណ្យអុំទូកហើយ ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអុំទូកនៅខែទឹកស្រក ហើយយើងអុំពីខាងស្ពានជ្រោយចង្វា មកវេទិកានៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី? តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក » នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើបក្មួយៗចៅៗយល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជ…។ ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។ មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា ២ ដែលក្មួយៗចៅៗត្រូវដឹង៖ – ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន…