Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃបណ្តាប្រទេស ចូលចរចារួមកិច្ចព្រមព្រៀង អាសិប ឯកឧត្តម លឹម ចុក ហយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបើក អន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Regional Comprehensive Economic Partnership-RCEP) ដែលជាគំនិតផ្ដួចផ្ដើមរបស់ឤស៊ាន ហើយដែលបានចាប់ផ្ដើមចរចាដំបូងនៅឆ្នាំ ២០១២ ក្នុងកិច្ចប្រជុំកំពូលឤស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ដែលមានប្រទេសចូលរួមចរចាចំនួន ១៦ ប្រទេស គឺប្រទេសសមាជិកឤស៊ានទាំង ១០ និង ប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦ អូស្ដ្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ រដម្ឋន្ត្រី…
ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសុំសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ដែលបានមកកាន់ទីនេះ ដែលក្នុងនោះក៏មានមួយចំនួនបានស្គាល់ខ្ញុំតាំងពីជាង ៤០ ឆ្នាំមុនឯណោះ ហើយថ្ងៃនេះខ្ញុំក៏សុំអភ័យទោសដែលមិនអាច និងធ្វើការសន្ទនាគ្នា សំណេះសំណាលជាមួយនឹងការជួបមុខហើយ គ្រាន់តែបានជួបមុខតែប៉ុណ្ណោះ ហើយមានក្មួយស្រីម្នាក់ កាលពីដើម ហៅថាកូនត្រេនៗ ឥឡូវគេទៅជាសមាជិកក្រុមប្រឹក្សាស្រុក …។ តំបន់នេះមានប្រវត្តិសាស្ត្រចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ តំបន់នេះគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ ដែលបងប្អូននៅក្នុងតំបន់នេះបានទទួលបីបាច់ ថែរក្សាខ្លួនខ្ញុំ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត។ នោះគឺពេលវេលាដែលយើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ពួកចក្រព័ទ្ធ និងរបប លន់ នល់ ដែលបានធ្វើការឈ្លានពានប្រទេសរបស់យើង ។ ទឹកដីដ៏កំសត់នៅទីនេះ ក៏ជាកន្លែងរងរបួស ហើយចុងក្រោយនៅទីនេះមិនឆ្ងាយប៉ុន្មានដែលខ្ញុំត្រូវពិការភ្នែក ទីកន្លែងរៀបអាពាហ៍ពិពាហ៍ក៏នៅមិនឆ្ងាយពីទីនេះ។ បើយើងចង្អុលទៅច្រាប ឆ្វេងដៃ អាហ្នឹងគឺកន្លែងរៀបការ រួចចុះបើយើងចង្អុលទៅភូមិខ្នារ ត្រង់ណា? ខាងក្រោយនេះ អាហ្នឹងកន្លែងចាប់ផ្ទៃកូនទី ១ រួចតាហៀវនៅត្រង់ណា? អាហ្នឹងកន្លែងចាស់ៗឲ្យដេក ប៉ុន្តែបំបែកយើងប្តីប្រពន្ធមិនឲ្យដេកជាមួយគ្នា ក្រែងលោយើងគឺថារត់តាមគ្នា។ ប្រវត្តិកំសត់កម្រនៅទីនេះ អញ្ចឹងបានសុំអធ្យាស្រ័យពីសំណាក់បងប្អូនដែលពីដើមធ្លាប់ស្គាល់ ហើយឥឡូវនេះ យើងមិនបានពិគ្រោះពិភាក្សាគ្នាទៅតាមការចង់បានរបស់បងប្អូន។…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ « ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ » អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ៣ និងជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងកោតសរសើរលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យនាពេលកនង្លមក ពិសេស ការផ្តួចផ្តើមឱ្យមានចលនា ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ឤស៊ាន។ ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍ ដែលតែងតែផ្តល់នូវកិច្ចសហការល្អចូល រួមគាំទ្រយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី…