រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ ។ ដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរចរ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធា រណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រ នៃទី ក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖ *ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។ *ទី២ ៖ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ…

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃកើនដល់ជិត១០ពាន់លានដុល្លារ, កម្ពុជានាំចេញទៅថៃបានជាង២ពាន់លានដុល្លារ កើនជិត២០០ភាគរយ នៅឆ្នាំ២០១៩

FN ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មជាង៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែលឆ្នាំ២០១៨ មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ថា ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានាំចេញស្វាយជិត ៦ម៉ឺនតោន នៅឆ្នាំមុន

FN ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបាននាំចេញស្វាយជិត៦ម៉ឺនតោន កាលពីឆ្នាំ២០១៩។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»។ បើតាមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាយើងមានទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងមានទីផ្សារមួយចំនួនទៀត មានថៃ វៀតណាម ម៉ាឡេស៉ី ជប៉ុន បារាំងជាដើម។ លោកថ្លែងថា កម្ពុជាយើងក៏មានទីផ្សារសំខាន់ដូចជា អង់គ្លេស ណូវែលហ្សេឡង់ ឆែក ប៊ែលហ្សិក អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្តង់ និងរុស្ស៉ីផងដែរ។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា សម្រាប់ផ្លែស្វាយ ការនាំចេញខ្លះធ្វើដោយផ្ទាល់ ហើយការនាំចេញខ្លះធ្វើដោយប្រទេសជិតខាង។ ការនាំចេញស្វាយនេះទៀតសោត បើពេលខ្លះយើងមិនអាចនាំចេញស្រស់បាន តែយើងធ្វើជាដំណាប់ស្វាយ ដើម្បីនាំចេញវិញ។ លោកបន្ថែមថា នៅថ្ងៃអនាគតប្រទេសកម្ពុជា…