ព្រឹកស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នឹងចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅរោងចក្រសាប្រ៊ីណា ស្រុកសំរោងទង

FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋប្រមាណជិត៣ពាន់នាក់ នៅរោងចក្រសាប្រ៊ីណា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ…

ក្រសួងការពារជាតិ ចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការចែក និងដាក់ពាក្យសុំចូលបម្រើកងទ័ព ដើម្បីបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១

FN ៖ ក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ដំណើរការចែកចាយ និងដាក់ពាក្យសុំចូលបម្រើកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញក្របខណ្ឌ ឲ្យកងយោធភូមិភាគទី១ កងទ័ពជើងគោក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។ នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា «គណៈកម្មាការជ្រើសរើស ពលទាហានបំពេញលក្ខខណ្ឌ ឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក មានកិត្តិយសជូមជម្រាបជូនដំណឹងដល់សាធារជន ជាពិសេស យុវជនដែលមានបំណងស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ឲ្យបានជ្រាបថា ផ្នែកតាមលទ្ធផល ដែលគណៈកម្មការជ្រើសរើសទទួលបាន មកដល់ពេលនេះឃើញថា ចំនួនបេក្ខជនដែលបានទទួលពាក្យ នៅតាមផ្នែកមូលដ្ឋានជ្រើសរើសស្រុក ក្រុង ចំណុះឲ្យយោធភូមិភាគទី៣ យោធភូមិភាគទី៥ និងយោធភូមិភាគពិសេស បានគ្រប់តាមសន្ទស្សន៍ដែលបានកំណត់»។

គ.ជ.ប បង្ហាញទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៦​ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញនូវ​ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សរុបទាំងអស់មានចំនួន ៣៣មណ្ឌល ដែលមានទូទាំង២៥ រាជធានី-ខេត្ត។