​ក្រសួងសុខាភិបាល៖ ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១សែននាក់ ទទួលការព្យាបាលជំងឺផ្លូវចិត្ត

FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។ នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។ លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦…

ក្រសួងសុខាភិបាល៖ តួនាទីជាគ្រូពេទ្យ ត្រូវមានទាំងសមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ

FN ៖ លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ទៅកាន់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ថា ក្នុងនាមជាគ្រូពេទ្យ មិនមែនត្រូវ តែមានសមត្ថភាព ជំនាញ មួយមុខនឹងទេ ដើម្បីធានាថា បម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនោះ គឺត្រូវតែមានសីលធម៌វិជ្ជាជីវៈផងដែរ ទើបប្រជាពរដ្ឋ ទទួលបានភាពល្អប្រសើរនេះបាន។ លោកសាស្ដ្រាចារ្យបានថ្លែងបែបនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី២១ និងថែទាំវេជ្ជសាស្រ្តលើកទី៨ រយៈពេល២ថ្ងៃ(ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧) នាមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៦​ខែមេសានេះ ។ លោកសាស្ដ្រចារ្យបន្ថែមថា ក្នុងនាមជាគ្រូពេទ្យដឹងហើយថា គ្រោះថ្នាក់ដោយការបង្កររោគ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលនាំឲ្យអត្រាមរណៈខ្ពស់ ។ ដូច្នេះការរៀបចំទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស នឹងគុណធម៌ គឺនាំមកនូវការកាត់បន្ថយអត្រាមរណៈភាព និងការបង្កររោគ និងការបង្ការរោគនៅក្នុងមនី្ទរពេទ្យផ្ទាល់តែម្តង។ ដូច្នេះ សូមអំពាវនាវដល់មន្រី្តរាជការសុខាភិបាលទាំងអស់ គឺពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ឲ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ និងមិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត ដែលថា «គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ»…

លោកស្រី ម៉ែន សំអន ជំរុញឲ្យកម្លាំងប្រដាប់អាវុធពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទូទាំងខេត្តស្វាយរៀង ឲ្យបានខ្លាំងនាឱកាសបុណ្យចូលឆ្នាំ

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។ ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកស្រី អញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្ត ជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញផងដែរ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ។ លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកំរិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៧នេះ។ លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានគៀងគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ីដូចជា ខេត្តស្វាយរៀងយើងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ…