មន្ត្រីកាំកុងផែស្ងួតចុងទីភ្នំពេញ បន្តចុះពិនិត្យប្រេងខ្យងម៉ាក់​ Yuan​ រកជាតិគីមី និងទឹកដោះគោ តាមស្តារម៉ាត, ផ្សារទួលស្វាយព្រៃ និងផ្សារទួលទំពូង​​ដែលក្លែងស្លាកសញ្ញា​

FN ៖ ដោយយោងតាមរបាយការ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ​​ប្រេងខ្យងម៉ាក Yuan’s ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។ ហេតុនេះដោយមានការណែនាំពី លោកប្រធានសាខាកាំកុងត្រូល​ផែស្ងួត បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ​ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan’s​ ពីក្រៅប្រទេស។ មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា​ សកម្មភាពឃ្លាំមើលផលិតផលម្សៅទឹកដោះគោ នៅលើ​ទីផ្សារ មន្រី្ដសាខាកាំកុងត្រូលផែស្ងួតបានធ្វើ ការណែនាំផ្សព្វផ្សាយ លើកកម្ពស់ការបំបៅដោះម្តាយចាប់ពី ០ខែដល់ ០៦ខែ ឬ១២ខែ មន្រ្តី​បានចុះអនុវត្ត អនុក្រឹត្យលេខ១៣៣ ពាក់ព័ន្ធម្សៅទឹកដោះគោ និងចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងខណ្ឌ​ទួលគោក។ ជាក់ស្តែងនៅព្រឹកថ្ងៃទី​​១៣​ ខែ​​មិថុនា​ ឆ្នាំ​​២០១៧​ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ បានចេញប្រតិបត្តិការចុះពិនិត្យនៅតាម​ហាង​លក់ទំនិញ​ផ្សេងៗដូចជាហាង ប៊ីប៊ីឃែរ​ ហាង​ហាក​លី​ និងផ្សារទួលទំពូង​ ជាលទ្ធផលបានរកឃើញម្សៅទឹកដោះគោ…

សហមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណី ស្នើតុលាការខ្មែរក្រហម ទទួលស្គាល់ការបង្ហាញភស្ដុតាងរបស់ដើមបណ្ដឹងក្នុងរឿងក្ដី នួន ជា និង ខៀវ សំផន

FN ៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែក្រហម ទទួលស្គាល់ ការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះ និងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្ម ដែលចោទប្រកាន់។ ការស្នើសុំនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧នេះ។ មេធាវីការពារក្តីជនរងគ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើកឡើងថា ផែនការទាំងនេះ ត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ ជនជាប់ចោទ នួន ជា មានអាយុ៩១ឆ្នាំ និងខៀវ សំផន មានអាយុ៨៦ឆ្នាំ…

ក្រសួងទេសចរណ៍៖ កម្ពុជានឹងស្នើដាក់​​ ទីក្រុងបាត់ដំបង ក្រចេះ និងកំពត ជាទីក្រុងបេតិកភណ្ឌ ក្នុងសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍បេតិកភណ្ឌ

FN ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍បេតិកភណ្ឌ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ម្ចាស់ផ្ទះកម្ពុជា នឹងស្នើសុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌ បន្ទាប់មកនឹងដាក់ចេញសេចក្តីប្រកាសសៀមរាប ស្តីពីការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌ ដើម្បីរំលេចអំពីសារៈសំខាន់ របស់ទេសចរណ៍បេតិកភណ្ឌ។ លោករដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD លើកទី២ ដោយមានការចូលរួមមកពីតំបន់អាស៊ី ២២ប្រទេស នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។ លោក ទិត ចន្ថា ឲ្យដឹងថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ គឺដើម្បីរៀបចំនូវឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ នៅថ្ងៃស្អែកនេះ បន្ទាប់ពីពិធីបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ACD និងសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍…