ក្រសួងដែនដី៖ វិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តចំនួន៤ ត្រូវបានដោះស្រាយចប់ជូនពលរដ្ឋជាង១៥០០គ្រួសារ

FN ៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។ សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាល​ ធ្វើសកម្មភាពដោយមិនបានចុះបញ្ជី

FN ៖ ក្រសួងមហាផ្ទៃ នាថ្មីៗនេះ បានបង្គាប់ឲ្យរដ្ឋបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា ចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណា ដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីតាមច្បាប់កំណត់ ក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលក្រសួងមហាផ្ទៃ បានលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាព។ តាមសេចក្តីព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ប្រសិនបើ រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យឃើញថា ការធ្វើសកម្មភាពរបស់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនបានធ្វើតាមការជូនដំណឹង ឬធ្វើសកម្មភាព ផ្ទុយពីរការជូនដំណឹង ឬធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មនានា នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកសកម្មភាពទាំងនោះ រួចរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់។

រដ្ឋបាលរាជធានី និងអគ្គិសនីកម្ពុជា ចុះពិនិត្យខ្សែរត់តង់ស្យុងអគ្គិសនី ក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីចាប់ផ្ដើមសាងសង់ស្ពានអាកាសថ្មីបន្ថែមទៀត

FN ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងអង្គភាពអគ្គិសនីកម្ពុជា ព្រមទាំងអង្គភាពអាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ និងស្វែងរកដំណោះស្រាយរួមគ្នា ក្រោយពីមានការងាររាំងស្ទៈមួយចំនួន ពាក់ព័ន្ធនឹងខ្សែរត់តង់ស្យុងរបស់អគ្គិសនីកម្ពុជា ទៅកាន់អនុស្ថានីយ៍របស់ខ្លួន ក្រោយរដ្ឋបាលរាជធានីចាប់ផ្តើម រៀបចំគំរោងសាងសង់ស្ពាន អាកាសថ្មីបន្ថែមទៀត។ ការចុះសិក្សាស្វែងយល់ និងរកដំណោះស្រាយខាងលើនេះ ដើម្បីរំកិលខ្សែតុងស្យុងរបស់អគ្គិសនីកម្ពុជា ក្នុងការបញ្ចៀសផលប៉ះពាល់ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅចំណុចផ្លូវមុនីវង្ស ក្រោមស្ពានអាកាសក្បាលថ្នល់ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានប្រាប់ឲ្យដឹងក្រោយការដោះស្រាយថា ជាលទ្ធផលក្រោយការចុះត្រួតពិនិត្យភាគីពាក់ព័ន្ធ បានឯកភាពឲ្យខ្សែរត់របស់អគ្គិសនីកម្ពុជា តង់ស្យុងអាចរត់ចូលតាមគំរោងសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម។ លោក សាំ ពិសិដ្ឋ បានបន្ថែមថា ការធ្វើបែបនេះ ដើម្បីមានភាពងាយស្រួលទៅថ្ងៃក្រោយ ក្នុងការសហការគ្នាដោះស្រាយបញ្ហាកុំឲ្យមានផលប៉ះពាល់ ដែលខាងអគ្គិសនីកម្ពុជានិងចាប់ផ្តើមភ្ជាប់បណ្តាញរបស់ខ្លួននៅយប់នេះ។ ជាមួយគ្នានេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ការដ្ឋានស្ពានអាកាសក្បាលថ្នល់នេះ សូមមានយោគយល់ចំពោះការប៉ះពាល់…