កម្ពុជានាំចេញជ័រកៅស៊ូជាង១៤ម៉ឺនតោន បានចំណូលជិត២០០លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ !

FN ៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលចំណូលជិត២០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ របាយការណ៍បានបញ្ជាក់ថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ១៤០,៣០៣តោន បានកើនឡើងចំនួន ២៥,២៤០តោន ស្មើនឹង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេល៩ខែមកនេះ មានតម្លៃ ១,៣៦៧ដុល្លារក្នុង១តោន តម្លៃនេះបានធ្លាក់ចុះ៣០៤ដុល្លារក្នុង១តោន ស្មើនឹង១៨ភាគរយ។ សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤២៧,៩៩៨ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំ មានចំនួនជាង២២ម៉ឺនហិកតា។ សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

៨ខែដើមឆ្នាំ២០១៨ ពលរដ្ឋ មកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋ មានជាង ៨សែននាក់

FN ៖ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋមកសម្រាកព្យាបាល និងសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីពេទ្យរដ្ឋនៅទូទាំងប្រទេស មានចំនួន ៨២២,៤៥៤នាក់ និងការពិគ្រោះជំងឺក្រៅមានចំនួនសរុប ៧,៧៥១, ២៣៦ករណី។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ៨ខែដើមឆ្នាំ២០១៨នេះមាន៖ *ទី១៖ ករណីពិគ្រោះជំងឺក្រៅ រយៈពេល ៨ខែដើមឆ្នាំ មានចំនួនសរុប ៧,៧៥១, ២៣៦ករណី( ករណីថ្មីមានចំនួន ៦,៧៥១,៩៤៧ ករណី) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ១,៣៦៤,៤៨២ករណី។ *ទី២៖ អ្នកជំងឺសម្រាកព្យាបាលរយៈពេល ៨ខែដើមឆ្នាំ មានចំនួន ៦៣៣,៦៩៤នាក់ ( អត្រាស្លាប់មាន 0.៧២% នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប ) ក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិរបស់រាជរដ្ឋាភិបាលមានចំនួន ៨០,៩២០នាក់។ *ទី៣៖ ស្រ្តីសម្រាលកូនរយៈពេល…

អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨

FN ៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែតុលានេះ។ ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុងសន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ (10th World Rice Conference) ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលចូលរួមក្នុង សន្និសីទស្រូវ-អង្ករ ពិភពលោកលើកទី១០ បានផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជា ជូនដល់ពិភពលោកផងដែរ។ សូមជម្រាបថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករជាងគេបំផុត ក្នុងពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត…