នាយឧត្តមសេនីយ៍ នេត សាវឿន៖ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនកើតឡើងដោយការបន់ស្រន់ចេកមួយស្និត និងធូបបីសរសៃទេ, កើតឡើងដោយការ ធ្វើពលិកម្មរបស់យើងទាំងអស់គ្នា
FN ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលបានពង្រឹងសុខសន្តិភាព សណ្តាប់ធ្នាប់ពាសពេញផ្ទៃប្រទេស មិនមែនកើតឡើងដោយការបន់ស្រន់ ចេកមួយស្និត និងធូបបីសរសៃនោះទេ។ សុខសន្តិភាពដែលកើមមានពេញផ្ទៃប្រទេសនោះ គឺកើតឡើងដោយការខិតខំ ការធ្វើពលិកម្មរបស់យើងទាំងអស់គ្នា។ ការថ្លែងរបស់នាយឧត្តមសេនីយ៍អគ្គស្នងការបែបនេះ ក្នុងឱកាសដែលលោកចូលរួមប្រកាសតែងតាំង ផ្លាស់ប្តូរស្នងការនគរបាលខេត្តព្រះវិហារថ្មី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «កន្លងមកមានមជ្ឈដ្ឋានខ្លះ បានលំអៀង ហើយក៏មានសារព័ត៌មានខ្លះ បានឆ្កឹះដោយបានវាយតម្លៃថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបរាជ័យ»។ នាយឧត្តមសេនីយ៍ បានបន្តថា «នេះជារឿងមួយអត់ត្រឹមត្រូវទេ ព្រោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពយើងធ្វើបានច្រើនណាស់។ ស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីភូមិដែលមានបទល្មើស ករណីព្រហ្មទណ្ឌ ករណីគ្រឿងញៀន ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះនេះ គឺបានមកដោយការខិតខំ បានមកពីការពលិកម្ម មិនមែនបានមកដោយការបន់ស្រន់ ចេកមួយស្និតធូបបីសរសៃនោះទេ»។ លោកថា និយាយម៉េចនិយាយចុះ សូមយល់ពីយុត្តិធម៌ផង នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ការខិតខំរបស់ក្រសួងមហាផ្ទៃ ហើយចោទសួរថា…